CamNews

ទូរស័ព្ទ 

Nokia Lumia 635 ប្រើ Windows Phone 8.1 តម្លៃជាង ៩៩ដុល្លារ

នៅថ្ងៃទី ២៥ ខែកក្កដានេះ Nokia Lumia 635 ត្រូវបានបញ្ចេញលក់ជាផ្លូវការ។ បច្ចុប្បន្ន ក្រុម​
ហ៊ុន Microsoft បានប្រកាសជាផ្លូវការ នូវតម្លៃរបស់ស្មាតហ្វូនមួយ​នេះ គឺត្រឹមតែ ៩៩,៩៩ ដុល្លារ
អាមេរិក ដោយមានភ្ជាប់ជាមួយនឹងកិច្ចសន្យាប្រើប្រាស់កញ្ចប់ GoPhone របស់ក្រុមហ៊ុនអ៊ីន
ធឺរណិត AT&T ក្នុងរយៈពេល ៣០ថ្ងៃ។

ប្រភពព័ត៌មាន បានឱ្យដឹងថា រហូតដល់ថ្ងៃទី ៨ សីហា ទើប Nokia Lumia 635 មានវត្តមាន
នៅលើហាងអនឡាញ និងបណ្ដាហាងលក់រាយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ AT&T ។
ក្រៅពីនេះ នៅពេលអ្នកទិញ Nokia 635 អ្នកក៏អាចជ្រើសរើសវិធីបង់ប្រាក់ ដូចខាងក្រោម ៖

- មិនប្រើសេវាកម្មអ៊ិនធឺរណិត របស់ក្រុមហ៊ុន AT&T អ្នកនឹងត្រូវចំណាយ ១៤០ ដុល្លារ ដើម្បី
ក្លាយជាម្ចាស់ Nokia Lumia 635 ។


- ប្រើសេវាកម្មអ៊ិនធឺរណិត របស់ក្រុមហ៊ុន AT&T រយៈពេល ១៨ខែ អ្នកនឹងអាចបង់រំលស់ ក្នុង
១ខែ ត្រឹមតែ ៥,៨៤ដុល្លារ។

- ប្រសិនយល់ព្រមប្រើសេវាកម្មរបស់ក្រុមហ៊ុន AT&T ក្នុងរយៈពេល ១២ខែ អ្នកនឹងត្រូវបង់
រំលស ៧ដុល្លារ/ខែ។

Nokia Lumia 635 ប្រើប្រាស់ ប្រូសេសឺរ 4-core Snapdragon 400 1,2 GHz, RAM 512 MB,
អង្គចងចាំក្នុងម៉ាស៊ីន 8 GB និងមានរន្ធ microSD ។ Lumia 635 មានអេក្រង់ទំហំ 4,5 inch មាន
បំពាក់ស្រទាប់ការពារកោសរលាត់ IPS និងកញ្ចក់ Corning Gorilla Glass 3 ។ កាមេរ៉ាក្រោយ
5 MP និងត្រូវបានបំពាក់មុខងារពេញនិយមនានា មានដូចជា Wi-Fi b/g/n, Bluetooth 4.0, micro
-USB ។ល។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Gsmarena


Tags: GoPhone Nokia Lumia 635 AT&T