អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៨ តុលាម្សិលមិញនេះ
ថា មានសត្វរំពេសមុទ្រជាច្រើន បានធ្វើអោយមានការរំខានដល់ភ្ងៀវទេសចរណ៍ នៅឯ
តំបន់មាត់សមុទ្រ។
ការរំខានដល់ភ្ងៀវទេសចរណ៍ ពីពពួកសត្វស្លាបនេះ គឺកើតឡើងនៅឯមាត់សមុទ្រ Venice
ខណៈដែលក្រុមនិស្សិតមកពីរដ្ឋ California បាននាំគ្នាយកទឹកថ្នាំម្ស៉ៅម្យ៉ាង ទៅបុកលាយជា
មួយនឹងអាហារចម្រន់ ដាក់ក្នុងកំប៉ុង រួចដាក់អោយសត្វរំពេចូលចឹកស៊ី។ បន្ទាប់ពីសត្វទាំង
អស់នោះចូលចឹកស៊ីរួចហើយ ពួកវាក៏បានហោះហើរទៅលើអាកាសវិញ ពេលនោះទឹកថ្នំា
ដែលជាប់មាត់ និងស្លាបរបស់ពួគវា ក៏ធ្លាក់មកលើភ្ងៀវទេសចរណ៍ ធ្វើអោយពួកគាត់បាន
រត់ប្រសេចប្រសាច ហាក់បីដូចជាភ័យនឹងរឿងអ្វីមួយ។
នេះគឺជាវីដេអូ ដែលសត្វរំពេសមុទ្របានធ្វើអោយភ្ងៀវរត់ជាន់ជើងគ្នា។ សូមចុចដើម្បីមើល៕
ដោយ៖ រក្សា
ប្រភព៖ dailymail