បណ្តារូបភាពជាផ្លូវការរបស់ Galaxy Note 3 Neo ត្រូវបានគេបង្ហោះឲ្យឃើញថា នេះគឺពិតជា ស្មាតហ្វូនបន្ទាប់ ដែល Samsung នឹងធ្វើការបង្ហាញខ្លួន។ លទ្ធភាពច្រើន ពេលវេលានៃការបង្ហាញ ណែនាំ ត្រូវបានកំណត់យកថ្ងៃទី ២៧ ខែ មករា ខាងមុខនេះ នេះបើយោងទៅតាមព័ត៌មាន នៅលើរូបភាព។
បើសិនជាយើងមើលឲ្យអស់ទៅ Note 3 Neo គឺដូចទាំងស្រុងជាមួយនឹង Note 3 ខុសតែត្រង់រន្ធ តំណភ្ជាប់ ជំនួសឲ្យប្រភេទ usb 3.0 គឺវាបំពាក់តែប្រភេទ microUSB ធម្មតាដូចទៅនឹងបណ្តា ស្មាត ហ្វូន Android ដទៃផ្សេងទៀតដែរ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបភាពមានប្រភពដើម មកពីអ្នកចែកចាយម្នាក់ នៅបែលហ្សិក ហើយស្មាតហ្វូន នឹងត្រូវបានពួកគេ កុម្មង់ទិញឆាប់ៗនេះ ក្នុងតំលៃ €599, តំលៃលក់នៅអឺរ៉ុប €599 ជាធម្មតានៅអាមេរិច ក៏ច្រើនតែមានតំលៃ $599 ដែរ។
នៅមិនទាន់ព័ត៌មានជាផ្លូវការ ស្តីពីលក្ខណៈសម្បត្តិនៃ ស្មាតហ្វូន Note 3 Neo នៅឡើយទេ ប៉ុន្តែ បើតាមព័ត៌មានចចាមអារាម ដែលធ្លាប់បានដឹងគឺ Note 3 Neo នឹងមានអេក្រង់ទំហំ 5.55″ Super AMOLED កំរិតរីសូលុយហ្សិន 720p, camera 8-megapixel, 2GB RAM, មេម៉ូរីក្នុង 16GB, ថាមពលថ្ម 3100 mAh។ ស្មាតហ្វូននឹងប្រើ Android 4.3, ភ្ជាប់មកជាមួយនឹងប៊ិច S Pen ដូចនឹង Note 3 ដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte