CamNews

រថយន្ត 

តូយ៉ូតា ប្រកាសប្រមូលរថយន្ត Tundra ១៤ ម៉ឺនគ្រឿង មកវិញ ដោយសារបញ្ហា ពោងសុវត្ថិភាព

ញូយ៉ក ៖ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុមហ៊ុន តូយ៉ូតា បានប្រកាសប្រមូល រថយន្ត ម៉ាក Tundra ជាង ១៤០.០០០ គ្រឿងមកវិញ នៅឯភាគខាងត្បូងសហរដ្ឋអាម៉េរិក ដោយសារ តែផ្នែកបច្ចេក ទេស បានរកឃើញបញ្ហាពោងសុវត្ថិភាពមានភាពមិនប្រក្រតី ។

ទីភ្នាក់ងារសារ ព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ ដោយ ផ្អែកតាម រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ឲ្យដឹងថា កន្លងមកមាន ការតម្លើង ពោងសុវត្ថិ ភាពខុសបច្ចេកទេស ដែលធ្វើឲ្យវាអាចនឹងមិនដំណើរការនៅពេល មានគ្រោះថ្នាក់កើតឡើង ដូច្នេះ ហើយទើបក្រុមហ៊ុនសម្រេច ប្រមូលមកវិញទាំងអស់ ។

គួរបញ្ជាក់ផងដែរថា រថយន្តជាង ១៣០.០០០ គ្រឿង ដែលត្រូវបាននាំចូលទៅ សហរដ្ឋអាម៉េរិក កន្លង មកនេះ ពុំមានរបាយការណ៍ណាមួយ បង្ហាញពីគ្រោះថ្នាក់ រងរបួស ឬបញ្ហាបច្ចេកទេស ដែលបង្កឡើង ដោយគ្រឿងយន្តប្រភេទនេះនៅឡើយទេ តែក្រុមហ៊ុន ត្រូវតែធ្វើការបញ្ជាក់ឲ្យច្បាស់ តាមរយៈការ ពិនិត្យឡើងវិញ ដើម្បីទំនុកចិត្តរបស់អថិជន និងសុវត្ថិភាពអ្នកប្រើប្រាស់ជាចម្បង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh