CamNews

សុខភាព 

ផ្លែឈើអាថ៍កំបាំង អាចជួយការពារ និង ព្យាបាលជំងឺ មហារីកសុដន់ ស្បែក ក្រពះ និង ពោះវៀនធំ

សុខភាព  ដើរតួយ៉ាងសំខាន់   សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ   របស់មនុស្សគ្រប់រូប មិនថា អ្នក
មាន អ្នកក្រ នោះទេ  សុទ្ធតែ   ចង់ទទួលបាននូវ  សុខភាពល្អ។ ខាងក្រោមនេះ  យើងខ្ញុំនឹង
បង្ហាញអ្នកអំពី ផ្លែក្រូច ដែលផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាព ប្រឆាំងនឹងជំងឺផ្សេងៗ និង
ថែរក្សាស្បែក ឱ្យស្រស់ស្អាត ភ្លឺរលោង។

១/ ការពារជំងឺមហារីក៖ ផ្លែក្រូចសម្បូរណ៍ទៅដោយ  សារធាតុ  limonoids  ដែលអាចជួយ
ការពារ  ប្រឆំាងនឹង ពូជនៃ ជំងឺមហារីក ជាច្រើន ដូចជា៖ មហារីកស្បែក  សួត សុដន់ ក្រពះ
និង មហារីកពោះវៀនធំ។

២/ ការពារជំងឺតំរងនោម៖ ការទទួលទានទឹកក្រូច បានទៀងទាត់ អាចការពារ ជំងឺខ្សោយ
តំរងនោម
និងជួយកាត់បន្ថយហានិភ័យនៃក្រួសក្នុងតំរងនោមផងដែរ។ ប៉ុន្តែ ត្រូវទទួលទាន
ក្នុងកំរិតមួយ ឱ្យសមល្មម កុំច្រើនពេក អាចបង្កឱ្យមានជាតិស្ករច្រើន។

៣/ កាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម៖ បើយោងទៅតាម ការសិក្សា នៅប្រទេស
ជប៉ុនចំនួនពីរ បានឱ្យដឹងថា  ការបរិភោគក្រូច   អាចកាត់បន្ថយគ្រោះថ្នាក់  នៃមហារីកថ្លើម
ដោយសារតែ នៅក្នុងផ្លែក្រូច សម្បូរណ៍ដោយវីតាមីន និង សារធាតុ carotenoids។

៥/ ជួយឱ្យសុខភាពបេះដូងល្អ៖ ផ្លែក្រូច   សម្បូរណ៍ទៅដោយ  សារធាតុ  ប៉ូតាស្បូម និង
electrolyte mineral ដែលមានមុខងារ  ជួយសម្រួលឱ្យសុខភាពបេះដូងដំណើរការបានល្អជា
ធម្មតា។ ដូច្នេះ   នៅពេលដែលមនុស្សមានកម្រិត  ប៉ូតាស្យូមទាប  នៅក្នុងខ្លួន  បណ្តាលឱ្យ
ចង្វាក់បេះដូង ដំណើរ ឬ លោត ខុសប្រក្រតី  ដែលគេហៅថា  ជាជំងឺច្របូកច្របល់   ចង្វាក់
បេះដូង។

៦/ ការពារស្បែក៖ ផ្លែក្រូច មានផ្ទុកទៅដោយ   សារធាតុ  beta-carotene និង​ antioxidant
ដែលមានប្រសិទ្ធិភាពខ្ពស់   ក្នុងការការពារកោសិកាស្បែកខូច   ឱ្យរីកលូតលាត  បានល្អជា
ធម្មតា និង ជួយឱ្យស្បែក ស ភ្លឺ រលោង ផងដែរ៕

ដោយ៖ វណ្ណៈ
ប្រភព៖ care2


Tags: Lifestyle 6 Health Benefits of Oranges