CamNews

កុំព្យូទ័រ 

បញ្ហាមិនអាច Sign in Skype


Skype ដែលត្រូវបានទិញដោយ Microsoft ក្នុងតម្លៃ ៨,៥ពាន់លានដុល្លារនោះត្រូវបានគេ
រាយការណ៍ ថាជួបបញ្ហាម្ដងទៀតហើយ។ Skype បានបញ្ជាក់តាម Twitter ម្សិលម៉ិញថា ចំនួនអ្នកប្រើប្រាស់ Skype មួយចំនួនតូចនឹងមិនអាចបើកចូល Skype បានទេ។

ក្រោយពីបានលឺ Skype ប្រាប់ថាមានអ្នកប្រើប្រាស់មួយចំនួនតូចជួបនូវបញ្ហា បានធ្វើ​ឲ្យ​
មានការតបតវិញផងដែរ ព្រោះគេគិតថាមិនមែនមួយចំនួនតូចនោះទេ ព្រោះប្រទេស​ជា​
ច្រើនបានរាយការណ៍ពីបញ្ហានេះដូចគ្នា។យោងតាម Engadget បានរាយការណ៍ថា​អ្នក​
ប្រើប្រាស់នៅជុំវិញពិភពលោក បានជួបបញ្ហាបើកSkype មិនចូលនេះ។
អ្នកនាំពាក្យរបស់ Skype បានមានថ្លែងប្រាប់អ្នកប្រើប្រាស់ថា "បញ្ហាដែលលោកអ្នកកំពុង
ជួបប្រទះ កំពុងត្រូវបានស្វែងរកមូលហេតុ ហើយយើងបានចាប់ផ្ដើមធ្វើវាហើយ។ ប្រសិន
បើ​អ្នកជួបប្រទះនូវបញ្ហានេះ អ្នកគួរតែចាប់ផ្ដើមសាកបើកវាម្ដងទៀតនៅប៉ុន្មានម៉ោងក្រោយ
មក។ អ្នកមិនចាំបាច់បើកចូលម្ដងទៀតនោះទេព្រោះវានឹងបើកជា​ស្វ័យប្រវត្តនៅពេល​ដែល​
បញ្ហាត្រូវបានដោះស្រាយ។ Skype សូមធ្វើការសូមអភ័យទោសពីអ្នក​ទាំងអស់គ្នា​!"។
សូមបញ្ជាក់ថា នេះគឺជាបញ្ហាលើកទីបីហើយដែល Skype បានជួបប្រទះ ចាប់តាំងពីដើមឆ្នាំនេះ។

Tags: