ព័ត៌មានអន្តរជាតិ ៖ មជ្ឈមណ្ឌលការពារសុខភាព របស់ទីក្រុង ហុងកុង កាលពីថ្ងៃអាទិត្យ ម្សិលមិញ នេះបានអះអាងអោយដឹងថា បុរសម្នាក់ ដែលមានវត្តមាននៅក្នុងទីក្រុងមួយនេះ ក្រោយពីធ្វើដំណើរ ចាកចេញពីប្រទេស នីហ្សេរីយ៉ា ត្រូវបានអាជ្ញាធរ ហុងកុង នាំខ្លួនយកទៅធ្វើការពិសោធន៍ នៅឯមន្ទីរ ពេទ្យ Princess Margaret Hospital ខណៈមានមន្ទិលសង្ស័យ ពីជម្ងឺអាសន្នរោគមកពីតំបន់នៃទ្វីបអា ហ្រ្វិក Ebola នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រ ស៊ិនហួរ ដែលជាទំព័រសារ ព័ត៌មានរដ្ឋចិន ។
ដោយឡែក សេចក្តីរាយការណ៍ បញ្ជាក់បន្តអោយដឹងថា នេះគឺជាករណីសង្ស័យលើកដំបូងហើយស្តី ពីវីរុសដ៏កាចសាហាវនេះ នៅក្នុងតំបន់អាស៊ី ។ ស្ថិតនៅក្នុងវ័យ ៣១ឆ្នាំបុរសដែលជាជនសង្ស័យខាង លើត្រូវបានរកអោយឃើញថា មានអាការៈ រាគរូស និង ក្អួតចង្អោរ ខណៈ អាការៈបែបនេះ សុទ្ធសឹង តែជាសញ្ញាណ ដែលអាចឆ្លង និងមានជម្ងឺ Ebola ។ ប្រភពបន្តថា ជនសង្ស័យខាងលើ បានមកដល់ ទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បត្តិ៍ ចុងសប្តាហ៍កន្លងទៅនេះ ។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យ ក្រោយពីគាត់បានសម្រាកនៅឯផ្ទះសំណាក់ មួយកន្លែង ក្នុងតំបន់ ChungKing Mansions ។
ជនរងគ្រោះ ច្រើនជាង ៩០០ នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែរងឥទ្ធិពល ជម្ងឺ Ebola បន្ទាប់ ពីវីរុសដ៏សាហាវមួយនេះ បានផ្ទុះឡើង នៅទ្វីបអាហ្រ្វិកភាគខាងលិច ដោយនៅក្នុងនោះ សេចក្តីរាយ ការណ៍ ពីអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសព្រមានអោយដឹង ពីការផ្ទុះឡើងនូវ វីរុសប្រភេទនេះ ទៅកាន់ពិភពលោក ក្រោមពាក្យស្លោក សុខាមាលភាពពិភពលោក ស្ថិតក្នុងភាពអា សន្ន ក្រោយផ្ទុះជម្ងឺរាតត្បាត ដ៏សាហាវ ។ មិនត្រឹមតែប៉ុណ្ណោះ WHO បន្តអោយដឹងថា វាគឺជាវីរុសដ៏ កាចសាហាវ និង វាយប្រហារ អាក្រក់បំផុត ក្នុងរយៈពេល ៤ ទសវត្សចុងក្រោយនេះ ៕
- អាន ៖ ហេតុតែខ្លាច ឆ្លងជម្ងឺអាសន្នរោគ រាតត្បាត ឆ្នាំ ២០១៤ សុខចិត្ត មិនទៅក្បែរ សាកសព ជនរងគ្រោះ
- អាន ៖ បទវិភាគ និង យល់ដឹង ៖ ជម្ងឺអាសន្នរោគ កំពុងរាតត្បាត ពិភពលោក Ebola ឬ ជម្ងឺស៊ីសាច់មនុស្ស
- អាន ៖ ប្រកាសរដ្ឋក្នុងភាពអាសន្ន ខណៈជម្ងឺអាសន្នរោគ ដ៏សាហាវ កំពុងតែវាយប្រហារ ពិភពលោក
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ