CamNews

ទូរស័ព្ទ 

Nokia មិនមែនសំរាប់ ... លក់ទេ

នាយកប្រតិបតិ្តការរបស់ Nokia លោក Stephen Elop បានអះអាងថា ក្រុមហ៊ុននេះ​មិន
មាន​ហេតុផលអ្វីសោះ ដែលត្រូវលក់ខ្លួននោះទេ ហើយលោកក៏សម្តែង​នូវការសង្ស័យ​
ចំពោះប្រព័ន្ធដំណើរការ Android ផងដែរ។

នាយកប្រតិបត្តិការ Stephen Elop

CEO របស់ Nokia ច្រានចោលនូវពាក្យចចាមអារាមមួយចំនួនថា Nokia កំពុងជួបនឹងបញ្ហា
សេដ្ឋកិច្ច ដែលអាចនាំមករឿង ត្រូវគេ�លេប�។ ក្នុងសន្និសិទ Open Mobile Summit នៅ
ពេលដែលត្រូវបានគេសួរអំពីការទិញក្រុមហ៊ុន Nokia ពីសំណាក់ពួក Microsoft ឬSamsung
លោក​បានឆ្លើយថា �នោះគ្រាន់តែជាពាក្យចចាមអារាម ដែលគ្មានមូលដ្ឋាន។� បន្ទាប់មក អ្នកវិភាគឈ្មោះ Ben Wood របស់ក្រុមហ៊ុន CCS Insight ក៏មានសំណួរមួយចំនួន​ដើម្បី
បញ្ជាក់ថា Nokia នៅតែជា Nokia ។ Stephen បានអះអាងថា �វាពិតជាត្រឹមត្រូវណាស់�។

នៅពេលថ្មីៗនេះ Nokia បានប្រកាសការព្រមានមួយអំពីប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែល
វា​បង្កឡើងការភ្ញាក់ផ្អើល គឺប្រាក់ចំណេញ 600កោដិដុល្លាអាមេរិកដែលគេចង់បាននោះ
អាច​ត្រលប់ទៅលេខ ០។ ក៏ប៉ុន្តែ CEO រូបនេះនៅតែមានសុទិដ្ឋិនិយមថា គុណភាពនៃការ
ងារ ក៏ដូចជា​គំនិតច្នៃប្រឌិតដែលមានជាស្រាប់របស់ Nokia នៅតែឋិតឋេរ ដូច្នេះ យើងខ្ញុំនឹង
ដកថយមួយជំហានដើម្បី ឈានមុន៣ជំហាន ។ Stephen សង្ឃឹមថា Nokia នឹងមានការ
ប្រែប្រួល​វិជ្ជមាន​ក្នុងពេលវេលាខាងមុននេះ ជាមួយនឹង Windows Phone។
អតីតនាយកប្រតិ្តបតិការរបស់ Microsoft ក៏មិនភ្លេចរឿង រិះគន់ប្រព័ន្ធដំណើរការ Android
របស់ Google ថាវាមិនមែនជាប្រព័ន្ធដំណើរការបើកចំហ (Open Source) ពិតប្រាកដនោះ
ទេ។ គាត់បានប្រើប្រអប់មួយត្រូវបើកគ្រប ដើម្បីយកជាឧទាហរណ៍។ រូបភាពនេះដូចនឹង
Android ថានៅលើប្រអប់កំពុងបើកនោះនៅមានគ្របមួយ ហើយមិនដឹងថាវានឹង​បើកយ៉ាង
ម៉េច​នៅ​អនាគតកាល។ សេចក្តីប្រកាសថា �បើក� របស់ Android ការពិតវាមានលក្ខណជា
បង្គួរតែប៉ុណ្ណោះ ពីព្រោះវាអាចត្រូវត្រួតត្រាដោយកត្តាផ្តាច់មុខមួយចំនួនដូចជា Gmail និង
Google Maps ជាដើម។
Stephen បានអះអាងថា Windows Phone របស់ Nokia នៅតែនាំមកនៅភាពខុសគ្នា ហើយ
លោក​ក៏បានផ្តល់អនុសាសន៍ថា Samsung ក៏គួរតែអភិវឌ្ឍប្រព័ន្ធ Windows Phone ដើម្បី​
ប្រកួតប្រជែងជាមួយនឹង ទូរស័ព្ទរបស់ Apple និង Android របស់ Google។

ប្រភព៖ tintuconline .
ដោយ៖ ណាវី .

Tags: