CamNews

តារា 

ប៉ាក់គីអៅ ផ្ដល់ទំនុកចិត្ដ ដល់ប្រជាជាតិ ហ្វីលីពីន ក្នុងឱកាសដេញថ្លៃ ទីផ្សារម្ចាស់ផ្ទះ World Cup 2019

ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ដ៏ល្បី ហើយជានិមិត្ដរូបប្រចាំនៅប្រទេស ហ្វីលីពីន ឈ្មោះ ប៉ាក់គីអៅ បានផ្ដល់ទំនុក​ចិត្ដយ៉ាងមុតមាំថា រូបលោក​នឹងខិតខំប្រឹងប្រែង ជួយជម្រុញ និងលើកស្ទួយ ប្រទេសហ្វីលីពីន ដើម្បីទទួលបាន​ឱកាស ក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្ដិការណ៍​បាល់បោះ ពិភពលោក World Cup 2019 ។ 

ប៉ាក់គីអៅ កាលពីថ្ងៃពុធសប្ដាហ៍មុន បានចេញសេចក្ដីថ្លែងការណ៍ខ្លីមួយ ស្ដីពីការសម្រេចចិត្ដនឹង ចូលរួមធ្វើការ​ដេញថ្លៃ ដណ្ដើមយកទីផ្សារជាម្ចាស់ផ្ទះ ក្នុងរដូវកាល World Cup 2019 ខាងមុខ ដោយលើកឡើងថា គាត់​នឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយ គណៈប្រតិភូប្រចាំហ្វីលីពីនទាំងអស់ ក្នុងឱកាសការដាក់ចេញថ្លៃ មួយនេះ ហើយគាត់នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជាជាតិ ហ្វីលីពីន ។ 

ប៉ាក់គីអៅ មិនត្រឹមតែជា កីឡាករប្រដាល់មួយរូបដែលទទួលបានប្រជាប្រិយភាព តែប៉ុណ្ណោះទេ ប៉ុន្ដែទន្ទឹមគ្នានោះផងដែរ កីឡាករក៏ជា អ្នកគាំទ្រវិស័យកីឡាករបាល់បោះ ម្នាក់ផងដែរ ដែលគ្រប់គ្នា កន្លងមកក៏បានដឹងខ្លះ​ហើយ ។ 

គូសបញ្ចាក់ផងដែរថា ទីផ្សារដេញថ្លៃដែលនឹងធ្វើឡើង​នៅប្រទេសជប៉ុន គឺជាការដេញថ្លៃរវាងប្រទេស ហ្វីលីពី​ន នឹង ប្រទេសចិន ។​

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖thenational



Tags: boxing news Manny Pacquiao