ប្លែកៗ៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវផ្នែកជីវវិទ្យា របស់សហរដ្ឋអាមេរិក កាលពីពេល
ថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវ បានផ្ដិតយករូបភាពនៃសត្វល្អិតជាច្រើន ដែលមានរូបរាងតូច
និងចម្លែកបំផុតពីក្នុងផ្ទៃទឹក។
លោក Daniel Stoupin អ្នកជីវវិទ្យានៅសាកលវិទ្យារដ្ឋ Long Beach បានអោយដឹងថា នៅក្នុង
ផ្ទៃទឹក គឺមានវត្តមានសត្វល្អិតច្រើនណាស់ ដែលស្វិតល្អិតទាំងនេះ យើងមិនអាចមើលឃើញ
ទេ ចំពោះភ្នែកទទេ។ លោកបានបញ្ចាក់ថា សត្វខ្លះមានរូបរាងដូចចៃសុនខ និងខ្លះទៀតមាន
រូបរាងក្រវ៉េមក្រវ៉ាម មើលមិនយល់ទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Daniel បានបញ្ចាក់ថា សត្វល្អិតទាំងនោះ ក៏អាចផ្ដល់ផល
អវិជ្ជមាន ដល់សុខភាពរបស់មនុស្សយើងផងដែរ ដូច្នេះលោកបានសុំណូមពរ ពិសេសក្មេងៗ
អោយទទួលទានទឹកដាំពុះ អោយបានគ្រប់ៗគ្នា៕
ដោយ៖ ណារិន្ទ
ប្រភព៖ newsday