CamNews

ទូរស័ព្ទ 

Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ បានបង្ហាញខ្លួន​ នៅអាស៊ីហើយ

Samsung ទើបតែបានធ្វើការផលិតជាថ្មីនូវស្មាតហ្វូន ដែលបានបង្ហាញខ្លួន តាំងពីដើមឆ្នាំ របស់ក្រុម​ហ៊ុន នូវម៉ូដែលពណ៌ខៀវទឹកសមុទ្រ (Blue Coral) ដែលជាពណ៌លេចធ្លោរបស់ Note 7 តែវាមាន​លក្ខណៈសម្បត្តិនៅដដែល ដូចនឹងម៉ូដែល S7 edge ដើមដែរ។ មុននេះ ស្មាតហ្វូនស៊េរីខ្ពស់របស់​ Samsung មានពណ៌ខ្មៅ ទឹកមាស ទឹកប្រាក់ ស​ និងមាសផ្កាឈូក។ ពណ៌ខៀវទឹកសមុទ្រ គឺជាពណ៌​ទី៦ របស់ Galaxy S7 edge បើសិនជាយើងមិនគិតពីបណ្តាម៉ូដែលពិសេសៗដូចជា Injustice និង Olympics Edition នោះទេ។

ម៉ូដែល Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ នឹងត្រូវបានដាក់លក់នៅតៃវ៉ាន់ ចាប់ពីថ្ងៃទី០១ ខែ​វិច្ឆិកា ក្នុងតម្លៃប្រហែល ៧៨៧ដុល្លារ ហើយនៅសាំងហ្គាពួរចាប់ពីថ្ងៃទី ០៥ ខែវិច្ឆិកា ខាងមុខឆាប់ៗ​នេះ។

ពណ៌សំបកថ្មី ប៉ុន្តែ Galaxy S7 edge Blue Coral មិនមានអ្វីផ្លាស់ប្តូរលើលក្ខណៈសម្បត្តិនោះទេ បើ​ធៀបនឹងម៉ូដែលដើម កាលពីដើមឆ្នាំ។ ស្មាតហ្វូននៅតែមានអង្គផ្ទុកទិន្នន័យទំហំ 32GB ប្រើប្រាស់​ឈីប Exynos 8890 8 Core ឬ Snapdragon 820 4 Core ជាមួយនឹងទំហំ RAM 4GB។ បើធៀបនឹង Note 7 អេក្រង់ QuadHD 2K របស់ S7 edge តូចជាងបន្តិចគឺ 5,5 inch ប៉ុន្តែអេក្រង់សងខាងរបស់វា រាងកោងចូលច្រើនបន្តិច។​ កាមេរ៉ាទំហំ 12 megapixel ជាមួយនឹងបច្ចេកវិទ្យា DualPixel មិនមានអ្វី​ខុសប្លែកគ្នាទេ។

តាមប្រភពព័ត៌មាន GSM Arena​ បានឲ្យដឹងថា Galaxy S7 edge ពណ៌ខៀវទឹកសមុទ្រ ក៏នឹងគាំទ្រ​បច្ចេកវិទ្យា 4G+ សម្រាប់ប្រព័ន្ធទូរស័ព្ទមួយចំនួន នៅអាស៊ីផងដែរ៕


- បុរសម្នាក់យល់ព្រមប្តូរឈ្មោះកំណើតរបស់ខ្លួន ជា "iPhone 7" ដើម្បីទទួលបាន iPhone 7 មួយគ្រឿង មិនគិតថ្លៃ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Vexpress


Tags: Galaxy S7 edge Blue Coral Smartphone Samsung Hightech