CamNews

រថយន្ត 

ក្រុមព្រះរាជអាជ្ញារដ្ឋ និង មន្ដ្រីប៉ូលីស ឆ្មក់ចូលការិយាល័យកណ្ដាល ក្រុមហ៊ុនផលិត រថយន្ដ Volkswagen

យានយន្ដ៖ ក្រុមមន្ដ្រីប៉ូលីស​ប្រទេសអាល្លឺម៉ង់បាន ឆ្មក់ចូលទីស្នាក់ការកណ្ដាលក្រុមហ៊ុន ផលិតរថយន្ដ ​Volkswagen ក្នុងទីក្រុង Wolfsburg កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតអំពីរឿង អាស្រូវ ទាក់ទងនឹងរថយន្ដប្រើប្រាស់ម៉ាស៊ូត។ 

យោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមព្រះរាជអាជ្ញារដ្ឋ ព្រមទាំងប៉ូលីស​បានចុះទៅ​ឆេកឆេ ក្នុងទីស្នាក់ការ កណ្ដាលក្រុមហ៊ុន រថយន្ដ​ វ៉ុលវេហ្គែន នៅទីក្រុង Wolfsburg ដើម្បីធ្វើការវាយតម្លៃ នឹងធានាឲ្យបាន​នូវសុវត្ថិភាព ឯកសារ ទិន្ន័យ ដោយផ្ដោសំខាន់ទៅលើ ក្រុមការនិយោជិក ដែលប្រកបទៅដោយភាពទំនួលខុសត្រូវ ចំពោះការធ្វើតេស្ដរថយន្ដប្រើប្រាស់ម៉ាស៊ូត ដោយបំពាក់ប្រព័ន្ធការពារ​បរិស្ថាន។ 

ប្រភពអ្នកនាំពាក្យរបស់ក្រុមហ៊ុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្រងឯកសារសំខាន់ៗរបស់ក្រុមហ៊ុន ត្រូវបានប្រគល់ជូនដល់ដៃក្រុមមន្ដ្រីប៉ូលីសអស់ ហើយក៏គួរធ្វើការគាំទ្រសម្រាប់គម្រោងបន្ទាប់។ ប្រភពដដែលបានបន្ដទៀថា​​ ការធ្វើដូច្នេះក៏បានផ្ដល់ឲ្យនូវ លទ្ធផលល្អប្រសើរផងដែរ សម្រាប់ក្រុមហ៊ុន ។ 

ក្រុមហ៊ុន វ៉ុលវេហ្គែន បានរងការប៉ះទង្គិចសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ក្នុងទឹកដីទីផ្សារអឺរ៉ុប ដោយបញ្ហារថយន្ដប្រើប្រាស់ម៉ាស៊ូត​របស់ក្រុមហ៊ុន ត្រូវបានគេរកឃើញថា មិនបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាបំបែកឧស្ម័ន ដែលចេញពីប្រភេទរថយន្ដប្រើប្រាស់ម៉ាស៊ូត។ ហើយក្រុមហ៊ុនបានប្រកាសថា មានចំនួនរថយន្ដជាច្រើនដល់ទៅ ១១ លានគ្រឿង ជាប្រភេទម៉ូដែលល្បីៗ ប្រើប្រាស់ម៉ាស៊ូត បានចររាចរលើទីផ្សារពិភពលោកជាមួយនឹងបញ្ហាមួយនេះ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ money.cnn.


Tags: vehicle Volkswagen HQ