មន្ត្រីបុគ្គលិកម្នាក់របស់ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍គ្រឿងផ្សំសម្រាប់ Samsung ទើបតែបានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានសម្រេចធ្វើការផ្អាកផលិត Galaxy Note 7 ហើយ។ នេះគឺជា ប្រតិកម្មមួយ សម្រាប់ឆ្លើយតប ជាមួយនឹងករណីដែលបណ្តា Note 7 ប្តូរថ្មី ត្រូវបានគេរាយការណ៍ ថា នៅតែមានផ្ទុះឆេះជាបន្តបន្ទាប់ ក្នុងរយះពេលកន្លងទៅថ្មីៗនេះ។ ការផ្អាកឈប់ផលិតនេះ ត្រូវ បាន Samsung អនុវត្តក្រោមការសហការជាមួយនឹង បណ្តាគណកម្មការសុវត្ថិភាពផលិតផល ប្រើប្រាស់ របស់កូរ៉េខាងត្បូង អាមេរិច និងចិន។
ប្រភពព័ត៌មានក៏បានឲ្យដឹងបន្ថែមថា ការផ្អាកផលិតនេះ មិនមែនធ្វើតែនៅរោងចក្រផលិតនៅកូរ៉េខាងត្បូងនោះទេ ក្នុងនោះនៅរោងចក្រប្រទេសវៀតណាម ក៏ឲ្យផ្អាកដែរ៕
- Note 7 ទី៥ បានផ្ទុះឆេះនៅអាមេរិច បើទោះជាបានប្តូរថ្មីហើយ ខណៈដែលប្រព័ន្ធទូរស័ព្ទ AT&T បានប្រកាសឈប់លក់
ប្រែសម្រួល៖ មង្គល
ប្រភព៖ Yonhap, Tinhte