CamNews

យល់ដឹង 

វិធីសាស្ត្រ​បំបាត់​បញ្ហា​ខ្មៅ ជុំវិញ​រង្វង់​ភ្នែក​តាម​បែប​ធម្មជាតិ

បរទេស៖ ភាពខ្មៅនៅខាងក្រោមភ្នែក ឬនៅជុំវិញរង្វង់ភ្នែក គឺជាបញ្ហាដ៏ពិបាកមួយ ដែលធ្វើឲ្យអ្នកបាត់បង់សម្ផស្ស និង មើលទៅចាស់ជាងអាយុ ។ តើអ្នកចង់ដឹងទេថា គួរធ្វើដូចម្ដេចខ្លះ ទើបអាចកែខៃបញ្ហាទាំងនេះបាន?


ខាងក្រោមនេះ ជាវិធីសាស្ត្រ បំបាត់បញ្ហាខ្មៅជុំវិញ រង្វង់ភ្នែក តាមបែបធម្មជាតិ៖

១. គេងស្កប់ស្កល់
ដូចដែលអ្នកបានដឹងហើយថា ការគេងមិនគ្រប់គ្រាន់ និងភាពតានតឹងក្នុងអារម្មណ៍ជាកត្តាទី១ ដែលធ្វើឲ្យរង្វង់ក្រោម ភ្នែករបស់អ្នកខ្មៅ ។ ហេតុដូចនេះ មធ្យោបាយដោះស្រាយដ៏ល្អបំផុត គឺអ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ យ៉ាងហោច ណាស់ ៨ម៉ោងក្នុងមួយថ្ងៃ ទើបជាការប្រសើរ ។

២. ផ្លែប៉េងប៉ោះ
ត្រូវបានគេចាត់ទុកថា ជាផ្លែឈើវេទមន្តដ៏ល្អ សម្រាប់ជួយព្យាបាលបញ្ហាស្បែកច្រើនយ៉ាង ។ យកទឹកផ្លែប៉េងប៉ោះ ស្រស់មួយស្លាបព្រា លាយនឹងទឹកក្រូចឆ្មារចំនួន១ភាគព២នៃស្លាបព្រា រួចយកមកលាបនៅខាងក្រោមភ្នែក ហើយទុក វាចោលរយៈពេល១០នាទី ចាំលាងទឹកត្រជាក់ចេញជាការស្រេច ។ អនុវត្តន៍បែបនេះ ជារៀងរាល់ថ្ងៃរហូតទាល់តែ បញ្ហាខ្មៅជុំវិញរង្វង់ភ្នែករបស់អ្នកត្រូវបានបាត់ ។

៣. ត្រសក់ និងដំទ្បូងបារាំង
ជាឱសថដ៏មានប្រសិទ្ធភាព សម្រាប់ជួយសង្គ្រោះបញ្ហាស្បែកផងដែរ ។ អ្នកអាចហាន់ត្រសក់ជាចំណិតៗ ឬយកដំឡូង បារាំងកិនឲ្យម៉ត់ រួចយកមកលាបនៅខាងក្រោមភ្នែកមួយសន្ទុះ ចាំលាងសម្អាតទឹកចេញ នោះភាពខ្មៅនៅក្រោមភ្នែក របស់អ្នកនឹងប្រែមកជាភ្លឺស្រស់ថ្លា ។


៤. ទឹកផ្កាកូលាប
មានផ្ទុកនូវសារធាតុរ៉ែ ដែលអាចជួយបង្ការ និងធ្វើឲ្យស្បែកមានសុខភាពល្អ ។ ជ្រលក់សំលីនៅក្នុងទឹកត្រាំផ្កាកុលាប រួចយកមកលាបនៅជុំវិញរង្វង់ភ្នែក ហើយតាមរយៈក្លិន និងភាពត្រជាក់របស់ផ្កាកុលាប នឹងជួយឲ្យអ្នកមានអារម្មណ៍ ស្រស់ថ្លា និងថែមទាំងកម្ចាត់បញ្ហារង្វង់ភ្នែកខ្មៅ បានយ៉ាងមានប្រសិទ្ធទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh