CamNews

ប្លែកៗ 

ទារិកាកំសត់ នៅក្នុងផ្ទៃបាន ៦ ខែត្រូវប្រសូតចេញមក មានទំងន់ កន្លះផោន

ស្រីម្នាក់ឈ្មោះ Chole Dolby អាយុ ២៦ ឆ្នាំមកពី Yorkshire ប្រទេសអង់គ្លេសបាន ឆ្លងទន្លេបាន
កូនស្រីមួយកាលពី ៨ ខែមុនប៉ុន្តែការឆ្លងទន្លេនេះមិនទាន់ដល់ពេលដែលនាងចង់ឆ្លងនោះទេ
ព្រោះនាងទើបតែពរពោះបាន ២៤ សប្ដាហ៍ ឬ ៦ ខែប៉ុណ្ណោះ។

គួរអោយអាណិតដល់ទារកនេះណាស់ នាងត្រូវបានម្ដាយរបស់នាងដាក់ឈ្មោះថា Maya ដែល
បានកើតមិនពេលកំណត់ហើយពេលដែលនាងកើតនោះក្រុមគ្រួពេទ្យបានព្យាយាមក្នុងការជួយ
សង្រ្គោះមែនទែនព្រោះទារកនេះនៅក្នុងផ្ទៃមិនទាន់គ្រប់អាយុនោះទេ។ ទារកនេះកើតមកមាន
ទំហំតូចហើយមានទំងន់ប្រមាណជាង កន្លះផោន ប៉ុណ្ណោះ។ តែមកដល់ពេលនេះនាងតូច Maya
មានអាយុ ៨ ខែហើយ ទារកនេះកំពុងរស់នៅជាមួយឪពុកម្ដាយយ៉ាងរីករាយ ហើយនាងមិនមាន
បញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ៕
Maya Dolby រូបភាពថ្មីៗនេះ
ដោយ៖ ម៉ូកា
ប្រភពពី៖ K14 

Tags: baby uk birth