ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង ទើបធ្វើការកំនត់ថ្ងៃដាក់បង្ហាញខ្លួនស្មានហ្វូន Android
ដែលមានឈ្មោះថា Galaxy S III Mini, វើហ្សិនបង្រួមតូចមួយរបស់ S III នៅលើទី
ផ្សារ។
ឆ្លើយតបនឹងសារព័ត៌មានកូរ៉េ JK Shin, ប្រធានរបស់ Samsung បានឲ្យដឹងថាក្រុមហ៊ុននឹងប្រារព្ធ
ពិធីណែនាំផលិតផលមួយនៅថ្ងៃស្អែក(11/10) ឯប្រទេសអាឡឺម៉ង់។ តួឯកនៅក្នុងពិធីនេះគឺស្មាត
ហ្វូនGalaxy S III Mini, វើហ្សិនបង្រួមតូចមួយពីS III I9300ដែលបានដាក់លក់កាលពីពាក់កណ្តាល
ឆ្នាំ 2012។
រូបថតពីក្រដាសអញ្ជើញឲ្យចូលរួមក្នុងពិធីបង្ហាញខ្លួនរបស់ Galaxy S III Mini
តាម Phone Arena, ជំនួសឲ្យអេក្រង់ទំហំ 4,8 inch, S III Mini នឹងបំពាក់នូវអេក្រង់ទំហំ 4 inch។
មិនមែនព័ត៌មានច្រើនស្តីពីស្មាតហ្វូននេះទេ ប៉ុន្តែតាមលោក JK Shin បានឲ្យដឹងថា ម៉ូដែលថ្មីនេះ
យើងអាចហៅថាជាវើហ្សិនបង្រួមតូច ក៏ដូចជាស្មាតហ្វូនតំលៃថោក។ ការរចនាម៉ូដរបស់ស្មាត
ហ្វូននេះ គឺអាចយកលំនាំច្រើនតាម S III វើហ្សិនធំ។
ចំណែកព័ត៌មានពីរូបសណ្ឋានរបស់ Galaxy S III នៅមិនទាន់ច្បាស់នៅឡើយទេ។ ព័ត៌មានមួយ
ចំនួនបាននិយាយថា S III Mini នឹងបំពាក់ Chip Dual Core ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0
និងបំពាក់កាមេរ៉ា 5 megapixel៕
ដោយ៖ សិលា
ប្រភព៖ VE