ប្លែកៗ៖ បន្ទាប់ពីប្រារព្វខួបកំណើត វ័យ២២ឆ្នាំ បងប្អូនស្រីភ្លោះពីរ គឺនាង Erica និង Tashina
Ackley កាលពីសប្ដាហ៍មុន ស្រាប់តែក្នុងសប្ដាហ៍នេះ ពួកគេបានដឹកដៃគ្នា ទៅសម្រាលកូន
របស់ខ្លួន នៅក្នុងមន្ទីរពេទ្យតែមួយ និងជាពិសេស គឺថ្ងៃតែមួយទៀតផង។
រឿងរ៉ាវដែលស្ទើរតែមិនគួរអោយជឿ និងធ្វើអោយមានការភ្ងាក់ផ្អើល ដល់ក្រុមគ្រូពេទ្យនេះ
បានកើតឡើង ក្នុងមន្ទីរពេទ្យ Machias ក្រុង Maine ភាគខាងកើត នៃសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ ក៏បងប្អូនស្រីទាំងពីរនាក់នេះ បានផ្ដល់កំណើតអោយកូនរបស់
គេប្រកបដោយសុវត្ថិភាពដែរ ពោលគឺនាង Tashina បង្កើតបានកូនស្រី ដាក់ឈ្មោះថា Ivory
Mae Cushing និងនាង Erica បង្កើតបានកូនប្រុស ដាក់ឈ្មោះថា Keiran Leighton Cater ៕
ដោយ៖ នារី
ប្រភព៖ newsday