CamNews

យល់ដឹង 

បួនយ៉ាង បន្សាបជាតិស្រវឹង និង បំបាត់អាការឈឺក្បាល បានភ្លាមៗ

មនុស្សគ្រប់រូបតែងតែជៀសមិនផុតពីភាពស្រវឹងដោយសារតែ អ្នកគិតថា ស្រាគឺជាមិត្តយល់ចិត្ត
របស់អ្នក។ មានន័យថារីករាយ ក៏សា្រ កើតទុកក៏ស្រា ជប់លៀងក៏ និង នៅក្នុងកម្មវិធីផ្សេងៗ ជា
ច្រើនទៀត ក៏ស្រា។ វាមិនមែនជារឿងមួយ ដ៏អាក្រក់នោះទេ  ប៉ុន្តែ អ្នកត្រូវទទួលទានវា  ឱ្យមាន
កំណត់ កុំច្រើនពេក។ ប្រសិនបើអ្នកទទួលទាន ច្រើនពេក វានឹងបង្កឱ្យ  អ្នកមានបញ្ហា  ជាច្រើន
ដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ដោយសារការស្រវឹងបាត់បង់ការគ្រប់គ្រងនិងមានអាការឈឺក្បាល
ជាដើម។

ខាងក្រោមនេះគឺជាវិធីសាស្រ្តល្អៗ មួយចំនួនអាចជួយឱ្យបំបាត់អាការឈឺក្បាលនិងបន្សាបជាតិ
ស្រវឹង បានភ្លាមៗ៖

១/ លំហាត់ប្រាណ៖ នៅពេលដែលអ្នកទទួលទានស្រាបៀ ឬស្រា ច្រើនពេក លើកកំរិត វានឹង
ធ្វើឱ្យអ្នកចាប់ស្រវឹង និង មានអាការឈឺក្បាល។ ដូច្នេះ ការហាត់ប្រាណ ជាមួយដ៏ល្អមួយ ដែល
អាចជួយ  បញ្ចេញញើស  ដុតរំលាយជាតិខ្លាញ់ និង ជាតិពុល (ស្រាបៀ ឬស្រា) ពីក្នុងខ្លួនរបស់
អ្នក។ ជាពិសេស  វានឹងធ្វើឱ្យអ្នក  មានអារម្មណ៍ល្អ   ប្រសើរឡើងវិញ   (ស្វាងស្រា) បានភ្លាមៗ
បន្ទាប់ពីអ្នកហាត់កីឡារួច។

២/ ទឹក៖ ទឹកគឺជាវត្ថុធាតុម្យ៉ាងដែលប្រសិទ្ធិភាពក្នុងការបំបាត់អាការឈឺក្បាល និងបន្សាបជាតិ
ស្រវឹង  បានយ៉ាងល្អ។ ប្រសិនបើ អ្នកកំពុងតែស្រវឹង  ហើយមានអាការឈឺក្បាល មុនចូលគេង
ឬ ពេលចូលគេង អ្នកគ្រាន់តែ  ផឹកទឹកឱ្យបាន ពីរ ទៅ បីកែវ ឬ កន្លះលីត្រ វានឹងជួយអ្នកបំបាត់
អាការឈឺក្បាលភ្លាម។ ម្យ៉ាងវិញទៀត វេជ្ជបណ្ឌិតផ្នែកចិត្តវិជ្ជាញៀននៅគ្លីនិក Mayo ណែនាំថា
ប្រសិនអ្នកផឹកស្រា ពីរកែវ អ្នកត្រូវផឹកទឹកមួយកែវ ជារៀងរាល់ពេល។ ធ្វើបែបនេះ គឺដើម្បីកុំឱ្យ
មានអាការឈឺក្បាល និង បន្សាបភាពស្រវឹងភ្លាមៗ។

៣/ រួមភេទ៖ មិនការស្រាវជ្រាវណាមួយបង្ហាញថាការរួមភេទនឹងឱ្យបាត់អាការឈឺក្បាលនោះ
ទេ ប៉ុន្តែ វាអាចនឹងធ្វើឱ្យពេលវេលាដើរលឿនជាងមុនដែលធ្វើឱ្យអ្នកភ្លេចគិត ពីបញ្ហាឈឺក្បាល
នៅពេល ដែលអ្នកកំពុងសប្បាយពេលរួមភេទ។ នេះគឺជាសំដី លោកបណ្ឌិត Joris C. Verster
ជាជំនួយការសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ Utrecht ក្នុងប្រទេសហូល្លង់បាននិយាយថា

៤/ កាហ្វេ៖ កាហ្វេអ៊ិន ជាប្រភេទនៃឱសថម្យ៉ាង ដែលមានតួនាទី យ៉ាងសំខាន់ ផឹកដើម្បីដាស់
អារម្មណ៍ឱ្យស្វាង និង ព្យាបាលអាការឈឺក្បាល បានភ្លាមៗ នៅពេលដែលអ្នកកំពុងស្រវឹង៕

ដោយ៖ វណ្ណៈ
ប្រភព៖ menhealth


Tags: Lifestyle Knowledge 4 ways ease nasty hangover