ទទួលទានដំណេក បានលក់ស្កប់ស្កល់ អាចធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ ស្រស់ថ្លា និងមាន
ភាពជឿជាក់នៅពេលក្រោកពីដំណេក។ ប៉ុន្តែ តើអ្នកមានវិធីណា ដែលអាចទទួលទានដំណេក
បានស្កប់ស្កល់ល្អ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចជួយអ្នកបាន៖
១/ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ យោងតាមការសិក្សាមួយបានណែនាថា ការហាត់
ប្រាណ អាចជួយកាត់បន្ថយ ការធុញថប់អារម្មណ៍។ ជាពិសេស ថែមទាំងអាចជួយ អ្នកទទួល
បានស្កប់ស្កល់ល្អ ទៀតផង។
២/ ទទួលទានដំណេកនៅពេលថ្ងៃ៖ ការទទួលទានដំណេកនៅពេលថ្ងៃ ឱ្យបានពីរយៈពេល
១០ នាទី ទៅ ៣០ នាទី វាគឺជារឿងដ៏ល្អមួយ ដែលអាចធានាបាននូវការទទួលទានដំណេកនៅ
ពេលរាត្រី លក់បានស្កប់ស្កល់។ ប៉ុន្តែ ប្រសិនបើ អ្នកទទួលទានដំណេក នៅពេលថ្ងៃយូរពេក
លើរយៈពេល ៣០នាទី អាចធ្វើឱ្យអ្នក ក្រោកឡើង នឹងមានអារម្មណ៍ថាវិលមុខ ជាមិនខាន។
៣/ ទទួលទានភេសជ្ជៈក្តៅៗ៖ ការទទួលទានភេសជ្ជៈក្តៅ ដូចជា៖ តែក្តៅ សូកូឡាក្តៅ ឬទឹក
ដោះគោក្តៅ នៅមុនអ្នកចូលដំណេក វានឹងជួយឱ្យសំបកភ្នែករបស់អ្នកទន់ និង មានអារម្មណ៍
ថា ងងុយគេង បន្ទាប់មក អ្នកនឹងទទួលទានដំណេកបានលក់ស្រួល។
៤/ ស្រប់យកខ្យល់បរិសុទ្ធ៖ នៅពេល ដែលអ្នកទទួលទានដំណេកមិនលក់ ពេលយប់ អ្នក
អាចចេញមកខាងមុខបន្ទប់ ឬ ទីធ្លាក្នុងផ្ទះរបស់អ្នក ស្រូបយកខ្យល់អាកាសបរិសុទ្ធបន្តិច ដក
ដង្ហើមចេញចូល មួយៗ ៥នាទី ទៅ ១០នាទី រួចហើយ អ្នកនឹងទទួលទានដំណេកស្កប់ស្កល់៕
ដោយ៖ វណ្ណៈ
ប្រភព៖ greatist