អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា ស្ថានីយ៍ចាក់សាំងមួយកន្លែង ក្នុងសហរដ្ឋត្រូវបានគេក្រុមចោរលួចដុត ដែលបណ្ដាល
អោយមានការភ្ងាក់ផ្លើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងក្រុមប៉ូលីសផងដែរ។
ប្រភពខាងលីបានអោយដឹងថា រឿងរ៉ាវគេលួចដុតស្ថានីយ៍នេះ ត្រូបានកើតឡើង នៅវេលា
ម៉ោងប្រមាណជា ៤: ០០ ទៀបភ្លឺ នៅឯរដ្ឋ Texaco តំបន់ Weyhil សហរដ្ឋអាមេរិក។ ប្រភព
ក្រុមប៉ូលីស បានអោយដឹងថា ការឆេះស្ថានីយ៍នេះ គឺប្រហែលជាកើតឡើង ដោយសារក្រុម
ចោរជាអ្នកដុត ក្នុងគោលបំនងគម្រាមកំហែងពីបទអ្វីមួយ។
ទោះបីជាយ៉ាងណាដោយ ក៏ក្រុមប៉ូលីសបានបន្ថែមថា ការឆេះនោះ ក្រុមចោរគ្រាន់តែគម្រាម
ដុតធុងសាំងតូចមួយប៉ុណ្ណោះ ដោយវា មិនបានរាលដាលដល់ធុងចាក់សាំងធំៗ និងប៉ះពាល់
ដល់អាយុជីវិតមនុស្សទេ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទ
ប្រភព៖ dailymail