CamNews

ទូរស័ព្ទ 

iPhone X របស់ Imran Taylor បន្ថែមពណ៌សេរ៉ាមិច ស និងសេរ៉ាមិចខ្មៅ និងមានរូបរាងស្រដៀង iPhone 4

ក្រៅពីរូបរាងជ្រុងដូចទៅនឹង iPhone 4 ជំនួសឱ្យរូបរាងមូល iPhone X ក៏មានអេក្រង់កោងទាំងពីរ
ចំហៀង ឆ្នាំងសាកថ្មឥតខ្សែ ។ល។ និងមានសម្បកធ្វើអំពីសេរ៉ាមិច ជាមួយនឹងពណ៌ចំនួនពីរគឺខ្មៅ
និងស។

យោងតាមអ្នករចនា Imran Taylor, iPhone X នឹងជាស្មាតហ្វូនដែលមានមុខងារ និងរូបរាងថ្មីដើម្បី
អបអរថ្ងៃខួប១០ឆ្នាំនៃការចាប់កំណើតរបស់ iPhone ។ លោក Imran Taylor បង្កើត concept នេះ
ដោយយោងទៅលើដំណឹងចចាមអារ៉ាមកន្លងមកស្ដីអំពី iPhone ជំនាន់ថ្មី។

iPhone X នឹងមានរូបរាងស្ដើង ត្រឹម 6,9mm មិនគិតរួមកាមេរ៉ាលយ។ រូបរាងមូលដូច iPhone 7
លែងមានទៀតហើយ ជំនួសមកវិញ គឺរូបរាងជ្រុងដូចទៅនឹង iPhone 4។ ខ្នងរបស់ស្មាតហ្វូននេះ
មិនប្រើកញ្ចក់ ប៉ុន្តែ វានៅតែមានភាពរលោង។

ស្មាតហ្វូននេះ មានអេក្រង់ OLED កោង ទំហំ 5,8 inch។ ប៉ុន្តែ រូបរាង iPhone X នឹងមានទំហំ
ប្រហាក់ប្រហែល ឬតូចជាង iPhone បច្ចុប្បន្ន ដោយសារអេក្រង់កោង។

អេក្រង់កោងរបស់ស្មាតហ្វូននេះនឹងត្រូវបានការពារដោយកញ្ចក់ sapphire។ ក្រៅពីនេះ សេរ៉ាមិច
នឹងជាវត្ថុធាតុដែល Apple ប្រើសម្រាប់ iPhone X។

ប៊ូតុង Home នៅលើ iPhone X គឺថ្មីទាំងស្រុង និងមានមុខងារច្រើនជាង បើធៀបនឹង iPhone
បច្ចុប្បន្ន។

ក្រៅពីនេះ iPhone X ក៏ប្រើឆ្នាំងសាកថ្មឥតខ្សែ ហើយកាមេរ៉ាភ្លោះ ត្រូវបានកែលំអជាង iPhone 7
Plus។

យោងតាម Taylor ស្មាតហ្វូន iPhone X នឹងមានពណ៌ថ្មីចំនួនពីរ គឺ សេរ៉ាមិច ស (Ceramic White)
និង សេរ៉ាមិច ខ្មៅ (Ceramic Black)។ Imran Taylor ជឿថា ពណ៌ទាំងពីរនេះនឹងជួយបង្កើនភាព
ទាក់ទាញដល់ iPhone ថ្មី ដូចទៅនឹងពណ៌ខ្មៅរលើប (Jet Black) នៅលើ iPhone 7 ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ concept-phones