ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស chinadaily កាលពីប៉ុន្មានថ្ងៃកន្លងទៅ
នេះ បានចេញផ្សាយអត្ថបទអោយដឹងថា ជាលទ្ធផល ប៉ូលីសបានរកឃើញទារកតូច ដែល
ត្រូវបានគេលួចយកទៅ ចេញពីមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ស្ថិតនៅក្នុងខេត្ត Hubei
នោះ អោយវិលត្រលប់មកជួបនឹងឪពុកម្តាយរបស់គេវិញហើយ។
ករណីលួចទារកខាងលើ អាចកើតឡើងទៅបាន នៅឯមន្ទីរពេទ្យ ក្នុងស្រុកមួយកន្លែង
ខណៈជនសង្ស័យចេញធ្វើសកម្មភាព ឆ្លៀតឱកាសពេលឪពុកម្តាយទារកតូចចូលទៅក្នុង
បន្ទប់ទឹក។ យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសជាអាជ្ញាធរក្នុងស្រុកបានអះអាង
អោយដឹងថា ជនសង្ស័យដែលលួចទារកតូចទៅនោះ ត្រូវបានគេសន្មត់ថា ជាស្រ្តីម្នាក់។
ក្រោយពីមានការតាមដានស៊ើបអង្កេត ជនសង្ស័យជាស្រ្តី អមទៅដោយកូនលួចគេនៅក្នុង
ដៃនោះ ត្រូវបានប៉ូលីសរកឃើញ កាលពីវេលាម៉ោង ៤ ទាបភ្លឺ ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ
នៅឯសណ្ឋាគារមួយ ស្ថិតនៅក្នុងខេត្ត Hubei ។ គួររំឭកផងដែរថា ក្រោយពីតាមដាន ក៏
ដូចជា ពិនិត្យសុខភាពហើយនោះ ទារកតូចក៏ត្រូវបានបញ្ជូនទៅអោយឱពុកម្តាយគេវិញ។
ចុចទីនេះ ដើម្បីអាចទស្សនាវីដេអូ ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ ប្រតិបត្តិការជួញដូរ លក់កូន នៅឯអាកាសយានដ្ឋាន ល្បីអស់ទាស់ក្នុង Internet
- វ័យ ២៥ ឆ្នាំម្នាក់ ដួលសន្លប់ស្លាប់ មួយរំពេច ក្រោយរត់បានរយៈចម្ងាយ ១០ គ.ម
- ផ្ទុះអាវុធ នៅហាងកាត់សក់មួយកន្លែង សម្លាប់មនុស្ស ២ នាក់ ខណៈ ៧ នាក់រងរបួស
- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស