សឹង្ហបុរី ៖ នារីវ័យក្មេង វ័យ ២៥ ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីរត់បានរយៈចម្ងាយ
១០ គ.ម កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ នៅឯប្រទេសសឹង្ហបុរី ក្នុងកម្មវិធីរត់ប្រណាំង
ពាក់កណ្តាលម៉ារ៉ាតុន ដែលអោយឈ្មោះថា NIKE We Run ។
យោងតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកបានបន្ថែមពីលើអោយដឹងថាជនរងគ្រោះដែល
ជានារីវ័យក្មេងខាងលើ បានដួលសន្លប់ស្លាប់ នៅជិតខ្សែទីផ្តាច់ព្រ័ត្រ ដែលមានទីតាំងនៅ
តាមបណ្តោយផ្លូវ Raffles Avenue ។ ប្រភពដដែលបន្ថែមថា ជនរងគ្រោះខាងលើមាន
ឈ្មោះថា កញ្ញា Goh Kai Lin ជាបុគ្គលិកបម្រើការ អោយក្រុមហ៊ុន ST Electronics ។
ភ្លាមៗនោះ បើទោះជាមានកិច្ចអន្តរាគមន៍ជួយសង្គ្រោះពីមន្រ្តីជំនាញ ដោយធ្វើការសង្គ្រោះ
នាងជាបឋម រួចបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាក្តី ជាអកុសល នាងបានស្លាប់បាត់បង់ជីវិត
បាត់ទៅហើយ នៅវេលាម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់ ។ ក្នុងនោះ អ្នករៀបចំកម្មវិធីបាន
សម្តែងនូវទុក្ខក្រៀមក្រំ ក៏ដូចជា សមានទុក្ខដល់ក្រុមគ្រួសារនៃសព សម្រាប់ករណីបាត់
បង់សមាជិកក្រុមគ្រួសារម្នាក់នេះ។
មិត្តជិតស្និទ្ធនិងជនរងគ្រោះ បានផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា វាគឺជារឿងមួយដែល
នឹកស្មានមិនដល់ ហើយអ្វីដែលជាការសោកស្តាយបំផុត បន្ទាប់ពីបាត់បង់រូបនាងនោះគឺ
នាងបម្រុងនឹងរៀបការ ជាមួយនឹងមិត្តប្រុសរបស់នាងហើយ ក្នុងពេលឆាប់ៗខាងមុខនេះ
ដោយនៅក្នុងនោះ ពួកគេបានទិញផ្ទះ ដើម្បីបម្រុងនឹងរៀបចំកម្មវិធីហើយ ។ កិច្ចសម្ភាស
ន៍ដដែលនេះ បន្តថា នាងពិតជាមានសុខភាពល្អ ហើយពួកយើងពិតជាមិនធ្លាប់បានគិត
ថា នាងចាកចេញទៅទាំងវ័យក្មេងយ៉ាងដូច្នេះសោះ។
ក្រុមវេជ្ជបណ្ឌិតដែលបានផ្តល់ជាកិច្ចសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក និយា
យអោយដឹងថា មូលហេតុ ដែលនាំអោយ នាងឈានដល់ថ្នាក់ ស្លាប់បាត់បង់ជីវិតយ៉ាង
ដូច្នេះបាន គេបណ្តាលមកពីបញ្ហាសុខភាពជម្ងឺបេះដូងពីកំណើត ដែលគេអាចហៅបាន
ថា ( sudden cardiac death ) ខណៈវាចែកចេញជាពីរដំណាក់កាល អាចកើតមានឡើង
ទៅលើក្រុមមនុស្សដែលមានអាយុលើសពី ៣៥ ឆ្នាំ និង ក្រោម ៣៥ ឆ្នាំ នេះបើតាមការ
អះអាងអោយដឹងពីសំណាក់ លោកវេជ្ជបណ្ឌិត Dr Yuan Zhixiong ជាអ្នកឯកទេសជំនាញ
ខាងធ្វើការវះកាត់ និងផ្នែកបេះដូង។
ស្ថិតនៅក្នុងលក្ខខ័ណ្ឌជម្ងឺខាងលើ ( sudden cardiac death ) ក្រុមមនុស្សដែលមានវ័យ
លើសពី ៣៥ ឆ្នាំ អាចនឹងទទួលរងឥទ្ធិពលជម្ងឺអវិជ្ជមាន ដែលគេហៅបានថា cardiovasc-
ular obstruction ស្របពេលដែលក្រុមមនុស្សដែលមានអាយុក្រោម ៣៥ ឆ្នាំអាចនឹងមាន
ការវាយប្រហារពីជម្ងឺខាងលើ រួមមាន ៖ hypertrophic cardiomyopathy ជាដើម។
hypertrophic cardiomyopathy ជាសញ្ញាណការវាយប្រហារនៃជម្ងឺមួយនេះ ដែលកើត
ចេញពី សាច់ដុំបេះដូង មានចលនាលោតញាប់ជាខ្លាំង មិនមានការថមថយកម្លាំងណា
មួយ កើតចេញពីការនឿយហត់ជាខ្លាំង នេះហើយដែលចលករជំរុញអោយអត្តពលិកវ័យ
ក្មេងរូបនេះ ស្លាប់បាត់បង់ជីវិត ។ ដូច្នេះ ដើម្បីជាការលើកទឹកចិត្ត ក្រុមវេជ្ជបណ្ឌិតបាន
ដាស់តឿន ក៏ដូចជាណែនាំ អោយក្រុមមនុស្សដែលជាអ្នកហាត់កីឡាជាប្រចាំ និងប្រើ
កម្លាំងខ្លាំងនោះ មេត្តាទៅពិនិត្យបញ្ហាសុខភាពអោយបានជាប្រចាំ៕
ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ផ្ទុះអាវុធ នៅហាងកាត់សក់មួយកន្លែង សម្លាប់មនុស្ស ២ នាក់ ខណៈ ៧ នាក់រងរបួស
- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស
- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស
- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន