CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ នៅហាងកាត់សក់មួយកន្លែង សម្លាប់មនុស្ស ២ នាក់ ខណៈ ៧ នាក់រងរបួស

ព័ត៌មានអន្តរជាតិ ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស nbcnews កាលពីប៉ុន្មានម៉ោងមុននេះ
បានចេញផ្សាយអោយដឹងថា យ៉ាងហោចណាស់  មនុស្ស ២ នាក់ស្លាប់បាត់បង់ជីវិត ខណៈ
៧ នាក់ផ្សេងទៀតបានទទួលរងរបួស បន្ទាប់ពីមានករណីផ្ទុះអាវុធកាលពីល្ងាចថ្ងៃពុធម្សិល
មិញនេះ នៅឯហាងកាត់សក់មួយកន្លែង  ភាគខាងកើតក្រុង Detroit នារដ្ឋ Michigan សហ
រដ្ឋអាមេរិក។

ប្រភពសារព័ត៌មានដដែលបន្ថែមថាករណីផ្ទុះអាវុធវេលាល្ងាចម្សិលមិញនេះបានកើតឡើង
ពោលគឺម៉ោង ៦ និង ១៥ នាទី ល្ងាច  ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក​​ ។ ដោយឡែក បើនិ
យាយពីស្ថានភាពជម្ងឺ   ក៏ដូចជាមុខរបួសជនរងគ្រោះទាំង ៧ នាក់  ដែលកំពុងតែសម្រាក
ព្យាបាលនៅឯមន្ទីរពេទ្យនោះ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ។


ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក បានចេញផ្សាយបន្ថែមអោយដឹងថា  បុរសជាខ្មាន់កាំភ្លើង
មានគ្នាលើសពីមួយនាក់នោះ  បន្ទាប់ពីមានការបាញ់វាយប្រហារ ក្រុមមនុស្សនៅក្នុងហាង
កាត់សក់ហើយនោះ ពួកគេបានរង់ចាំអោយមនុស្សមួយចំនួនផ្សេងទៀត រត់គេចខ្លួនចេញ
មកក្រៅសិន ទើបធ្វើការបាញ់រះឡើងលើបន្ថែមទៀត។

 

លោក James Craig     ជាមេបញ្ជាការមា្នក់អះអាងអោយដឹងថា  តំបន់នេះ គឺពោរពេញទៅ
ដោយការលេងល្បែងស៊ីសង  ។  ពួកយើងមិនទាន់បានដឹងច្បាស់នៅឡើយនោះទេ  ថាតើ
ករណីផ្ទុះអាវុធលើកនេះ អាចកើតចេញពីបញ្ហាទារបំណុលឬក៏យ៉ាងណា  នោះគឺ  ស្ថិតនៅ
ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ។

ក្រុមមន្រ្តីប៉ូលីស    ក៏កំពុងតែតាមប្រមាញ់រថយន្តពីរគ្រឿងម៉ាក់  2004  Chevrolet Impala
ដែលជាយានជំនិះរបស់ជនដៃដល់ចេញធ្វើសកម្មភាព   ដើម្បីឈានទៅដល់ការចាប់ឃាត់
ខ្លួនពួកគេ និងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ​ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស
- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស
- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន
- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត

ប្រែសម្រួល ៖ កុសល
ប្រភព ៖ nbcnews


Tags: Detroit US USA United States Barber shop