CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ម្នាក់ ក្រោយមានការបំផ្ទុះ​ គ្រាប់បែកច្នៃ ពីមុខការិយាល័យ គណបក្ស សាខាខេត្ត

ព័ត៌មានអន្តរជាតិ ៖   ទីភ្នាក់ងារសារព័ត៌មានបរទេស ​ BBC កាលពីវេលាព្រឹកមិញនេះ បាន
ចេញផ្សាយអោយដឹងថា​ យ៉ាងហោចមនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករ
ណីបំផ្ទុះគ្រាប់បែកធន់តូច      ខាងក្រៅការិយាល័យ  គណបក្សកុម្មុយនីស្តចិន  សាខាខេត្ត
ពោលគឺ​ នៅឯភាគខាងជើង ប្រទេសចិន ។

ករណីបំផ្ទុះគ្រាប់បែកធន់តូច នៅក្នុងខេត្ត   Shanxi   កាលពីវេលាព្រឹកមិញនេះ គ្រាប់បែក
នោះ ត្រូវបានគេជឿថា ជាគ្រាប់បែកច្នៃ នេះបើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មាន
រដ្ឋចិន ស៊ិនហួរ ។ ប្រភពដដែលនេះ បន្ថែមថា នៅក្នុងនោះ មិនត្រឹមតែបានធ្វើអោយមនុ
ស្សម្នាក់ស្លាប់់បាត់បង់ជីវិតនោះទេ​ តែក៏បានធ្វើអោយមនុស្ស ៨ នាក់ផ្សេងទៀតទទួលរង
របួសធ្ងន់ និងស្រាលផងដែរ   ស្របពេលដែលរថយន្ត  ពីរគ្រឿងផ្សេងទៀត រងនូវការខូច
ខាតយ៉ាងដំណំ។

យ៉ាងណាមិញ គេក៏ឃើញមានរូបភាពមួយចំនួនបង្ហោះចូលទៅក្នុងទំព័រអនឡាញផងដែរ
ដោយនៅក្នុងនោះ      គេឃើញមានផ្សែងខ្មៅខ្មួរខ្មាញ់  ហុយពាសពេញផ្ទៃអាកាស  ស្រប
ពេលដែលសំគាល់បញ្ជាក់ថា ករណីបំផ្ទុះខាងលើ បានកើតឡើង    កាលពីវេលាព្រឹកមិញ
នេះ ម៉ោងប្រមាណជា ៧ និង ៤០ នាទីព្រឹក (ម៉ោងក្នុងស្រុកប្រទេសចិន) ។

មិនទាន់មានរបាយការណ៍     បញ្ជាក់អោយដឹងពីករណីបំផ្ទុះគ្រាប់បែកលើកនេះនៅឡើយ
នោះទេ។ គួររំឮកផងដែរថា   ភាពតានតឹងខាងសន្តិសុខជាតិ បានកើតមានឡើង  ក្រោយ
ពីមានករណីបើកឡានហ្ស៊ីប   បុករះ    ហ្វូងមនុស្សនៅមុខវេទិកា  ធៀនអានមិ  ទីប្រជុំជន
ក្រុងប៉េកាំង កាលពីសប្តាហ៍   កន្លងទៅ  ដែលគេសន្មត់បានថា  វាគឺជាករណីវាយប្រហារ
ភារវកម្ម  ពីសំណាក់ក្រុមភេរវករ  ដែលជាក្រុមឧទ្ទាមបះបោរ មកពីភាគខាងលិច  នាខេត្ត
Xinjiang របស់ប្រទេសចិន៕


ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ត្រីជិត ៨ តោន ងាប់អណ្តែតត្រា ពេញផ្ទៃទឹកទន្លេ បង្កជាភាព ភ្ញាក់ផ្អើលទូទាំងប្រទេស
- ផ្អើលជម្លៀសខ្លួន ចេញពីយន្តហោះ ខណៈមានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ
- រកឃើញផូស៊ីល សត្វចម្លែក មានអាយុកាលរស់នៅ ១៥ លានឆ្នាំមុន
- ដុតសម្លាប់កូនស្រីតូច ចោលក្នុងធុងសម្រាម រួចប៉ុនប៉ងធ្វើអត្តឃាត

- ផ្អើលទាំងព្រឹក ខណៈសំណង់អាគារពាណិជ្ជកម្ម កំពស់ ២២ ជាន់ ឆេះសន្ធោសន្ធៅ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc


Tags: Shanxi China Beijing Hong Kong Communist Party