CamNews

ព័ត៌មានអន្តរជាតិ 

២៤ ឆ្នាំក្រោយ ជួបជុំគ្រួសារវិញ ក្រោយបែកតាំងពី ទារក វ័យ ៤ ឆ្នាំ ព្រោះត្រូវគេលួចយកទៅលក់

ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិចិនម្នាក់ បានជួបជុំគ្រួសាររបស់ខ្លួនវិញ ២៤ ឆ្នាំក្រោយបន្ទាប់ពីរូបលោក ត្រូវបានឧក្រិដ្ឋជន លួចយក ចាប់ពង្រត់យកចេញពីផ្សារបន្លែ   មួយ កន្លែង  នៅពេលដែលលោកមានវ័យ ទើបតែ ៤ ឆ្នាំ ពោល នៅក្នុងអំឡុងឆ្នាំ ១៩៩១ លោក Sun Bin ទើប    តែមានវ័យ បាន ៤ ឆ្នាំនោះ ត្រូវបាន ក្រុមឈ្មួញជួញដូរមនុស្ស ចាប់ពង្រត់យកចេញពីទឹកដីកំណើតរបស់  ខ្លួន ខេត្ត Sichuan ប្រទេសចិន និង បានយកទៅលក់អោយគ្រួសារផ្សេងទៀត មានចម្ងាយរាប់រយគី  ឡូម៉ែត្រ ពីស្រុកកំណើត ពោល លក់នៅ ខេត្ត Jiangsu ភាគខាងកើតប្រទេស ។

ថ្ងៃអង្គារ ដើមសប្តាហ៍នេះ ចុងបញ្ជប់ពួកគេបានជួបគ្នាវិញ  ពោល    លោក Sun Bin បច្ចុប្បន្នភាព មានវ័យ ២៨ ឆ្នាំនោះ បានជួបនឹងឪពុករបស់ខ្លួនវិញ មានវ័យ ៦០ ឆ្នាំឈ្មោះ   Sun Youhong ក៏ដូចជា​បាន ជួបនឹងប្អូនស្រីពៅរបស់ខ្លួន ជាដើម ។ វិនាទីនោះ មានការផ្តិតរូបភាពជាច្រើនសន្លឹក ។ 

គួរបញ្ជាក់ថា កម្មវិធីជួបជុំដ៏កម្រមួយនេះ ត្រូវបានធ្វើឡើងនៅឯស្នងការប៉ូលីស ក្រុង​ Chengdu វិនាទីនោះ បុរសជាកូនប្រុស បែក    ឪពុក តាំង  ពីវ័យ ៤ ឆ្នាំ បានលុតជង្គង់អោប ឪពុកវ័យចំណាស់របស់ខ្លួន ដោយ ភាពរំភើបជាក្រៃលែង ។ ក្រោយពី     បាត់កូនទៅ  ក្នុងវ័យទើបតែ ៤ ឆ្នាំ ក្នុងអំឡុងឆ្នាំ ១៩៩១ លោក Sun Youhong និង ភរិយា បានប្រឹងប្រែងជាខ្លាំង  ក្នុងការ    ស្វែងរក កូនប្រុសរបស់ខ្លួនត្រលប់មកវិញ តួយ៉ាង ដើរស្វែង រកតាមបណ្តាទីក្រុង និង ខេត្តជាដើម   ។  មិន យូរប៉ុន្មាន  ក្នុងឆ្នាំ  ១៩៩៦ ស្រ្តីជាភរិយាបាន ធ្វើ រោគ វិនិច្ឆ័យ និងបានរកឃើញកើត   ជម្ងឺមហារីក លុះដល់ឆ្នាំ ២០១១ គាត់ក៏បានស្លាប់តែម្តង ។ " បំណង ប្រាថ្នាធំបំផុត របស់ភរិយាខ្ញុំបាទ គឺតាមស្វែងរក កូនប្រុសរបស់នាង ក្នុងនោះ      មុនពេលនាងផុតដង្ហើម នាងតែងតែដង្ហើយហៅឈ្មោះកូនប្រុស របស់ខ្លួន " ។ 

យ៉ាងណាមិញ លោក Sun Bin ក្រោយពីបានដឹងថា រូបលោកជាកូនចិញ្ជឹមរបស់ឪពុកម្តាយនាពេលបច្ចុប្ប ន្នភាពនោះ លោកបានដាក់សំណើ ផ្តល់នូវសំណាកគម្រូ DNAរបស់ខ្លួននៅតាមបណ្តាស្នងការប៉ូលីសគ្រប់ ទីកន្លែង មិនយូរមិនឆាប់ ក្នុងរយៈពេលមួយជាក់លាក់ លោកក៏បានទទួល ទូរស័ព្ទ   ថាមាន DNA ដូចទៅ នឹង DNA របស់លោកហើយ ជាលទ្ធផល ពួកគេក៏បានជួបគ្នាវិញ ដូចទៅនឹង   បំណងប្រាថ្នា ដែលធ្លាប់តែ នឹកស្រមៃ រយៈពេល​២៤ ឆ្នាំកន្លងមកនេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong