CamNews

ព័ត៌មានអន្តរជាតិ 

ស្ថានទូត បរទេស នៅចិន ព្រមានពលរដ្ឋខ្លួន ឲ្យប្រុងប្រយ័ត្ន ពីការវាយប្រហារភារវកម្ម ថ្ងៃ Christmas

(ប៉េកាំង)៖ បណ្តាស្ថានទូតបរទេសប្រចាំប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញសេចក្តីព្រមាន ពីការគំរាមកំហែង ផ្នែកសន្តិសុខដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងទីក្រុងប៉េកាំង នៅឱកាសនៃថ្ងៃបុណ្យគ្រីស្តម៉ាកស៍ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤​ ខែធ្នូ ឆ្នាំ២០១៥នេះ​។

រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋរបស់ខ្លួន សំរាប់ការធ្វើដំណើរនៅតាមបណ្តា ហាងទំនិញល្បីៗ ក៏ដូចជាតាមតំបន់កំសាន្ត នាពេលរាត្រីជាដើម។ ជាមួយគ្នានេះដែរ ស្ថានទូតបារាំង ក៏បានបន្តផ្សព្វផ្សាយពីការព្រមាននេះ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដូចគ្នា។

រូបភាពជាច្រើនត្រូវបានបង្ហោះ ក្នុងប្រព័ន្ធទំនាក់ទំនងសង្គម បង្ហាញការពីពង្រឹងវត្ថមាន របស់កម្លាំងប៉ូលិស នៅតាមបណ្តាហាងទំនើបៗ ខណៈដែល អូស្រ្តាលី ក៏បានធ្វើការក្រើនរំលឹក ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅក្នុងទីក្រុងប៉េកាំង ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការគំរាមកំហែង នានាផងដែរ៕


ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong