គណនី Twetter evleaks ទើបតែបង្ហោះនូវរូបភាព render មួយចំនួនដែលបានបង្ហាញឲ្យយើងបានឃើញនូវរូបរាងកាន់តែច្បាស់របស់ស្មាតហ្វូន ត្រកូល Note (Galaxy Note7) ជំនាន់បន្ទាប់របស់ Samsung។ យោងតាមរូបភាពចចាមអារ៉ាមនេះ Note7 ក៏នឹងត្រូវបានគេបំពាក់នូវអេក្រង់កោងសង ខាងដូចទៅនឹង Galaxy S7 Edge តែដូចកោងចូលតិចជាង និងមានគែមរាងជ្រុងៗជាងបន្តិច ដែលមើលទៅវាមានភាពរឹងមាំជាងផងដែរ។
ព័ត៌មានស្តីពីលក្ខណៈសម្បត្តិដូចជា Speaker បំពងសម្លេង ប៊ូតុង Home ចង្កោមកាមេរ៉ាជាមួយនឹង អំពូល LED និងសេនស័រស្គែនក្រយៅ គឺត្រូវបានក្រុមហ៊ុនរក្សានៅដដែល ដូចបណ្តាស្មាតហ្វូន flagship របស់ Samsung ជំនាន់មុនៗ។ Note7 នឹងមានបីពណ៌សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ ពណ៌ទឹកប្រាក់ និងពណ៌ថ្មីស្រឡាងមួយទៀត គឺពណ៌ខៀវផ្ទៃមេឃ។
Galaxy Note7 ត្រូវបានគេឲ្យដឹងថា នឹងបង្ហាញណែនាំខ្លួន នៅក្នុងខែសីហាខាងមុខនេះហើយ ជាមួយ នឹងព័ត៌មានលក្ខណៈសម្បត្តិចចាមអារ៉ាម កាលពីពេលមុនៗដូចជា ប្រើប្រាស់អេក្រង់ Super AMOLED 5,7" Quad HD, RAM 6GB, ថាមពលថ្មខ្លាំងជាងមុនចាប់ពី 3600mAh ដល់ 4000mAh, កាមេរ៉ាក្រោយ 12 megapixel។ ជាពិសេស ស្មាតហ្វូននេះ នឹងមានបំពាក់នូវសេនស័រស្គែនប្រស្រីភ្នែក ដើម្បីដោះសោរកាន់តែរហ័សជាងមុន ផងដែរ៕
- អានអត្ថបទ៖ [មេឌីហ្សាញ Apple] iPhone 2017 នឹងដូចជាបន្ទះ កញ្ចក់មួយផ្ទាំង
ប្រែសម្រួល៖ មង្គល