CamNews

កុំព្យូទ័រ 

Firefox 5 ៖ version ថ្មី ល្បឿនថ្មី

ដូចនឹងផែនការតាំងពីដើម ថ្ងៃនេះ Mozilla បានបង្ហាញនូវ Version ថ្មី Firefox 5.0 ជា
ផ្លូវការ​នៅថ្ងៃ២២ខែមិថុនា (តាមម៉ោងកម្ពុជា) ពោលគឺ ៣ខែក្រោយពី Firefox 4.0 Version
ចុងក្រោយ​ត្រូវបានឧទ្ទេសនាម។

Mozilla បានមានការរប្រែប្រួលដ៏ធំក្នុងយុទ្ធនាការអភិវឌ្ឍន៍ Firefox របស់ខ្លួនក្នុង 2ឆ្នាំ
កន្លងមក។តាំងពីមុន ក្រុមហ៊ុនត្រូវចំណាយពេលវេលាយ៉ាងយូរដើម្បីធ្វើឲ្យ Firefox
ពីសេរី 3.5 ឡើង 4.0។ ដល់ពេលបច្ចុប្បន្ន ដោយមានយុទ្ធនាការបង្កើនល្បឿនអភិវឌ្ឍន៍
និងធ្វើឲ្យខ្លី ពេលបញ្ចេញ Version ថ្មី (Firefox 5.0 ចំណាយពេលត្រឹមតែ ៣ខែតែប៉ុណ្ណោះ​
ដើម្បីសម្រេច) Mozilla បានឲ្យដឹងថា គេនឹងបង្កើនល្បឿនដើម្បីទៅឲ្យទាន់​នឹងពេលវេលា​
បង្ហាញ Version ថ្មីរបស់ Google Chrome (បច្ចុប្បន្នដល់Version 13)។ Mozilla សង្ឃឹមថា
Firefox 7.0 នឹងបង្ហាញមុខខ្លួនក្នុងឆ្នាំនេះ។
ចំពោះ Firefox 5.0 អំពី រចនា interface វាមិនមានការប្រែប្រួលអីច្រើនទេ ពោលគឺមិន
ខុសពី Firefox 4.0 ។ Mozilla បានឲ្យដឹងថា , Firefox 5.0 ត្រូវបាន Mozilla បង្កើននូវ
សមត្ថភាព​ក្នុងការ support របៀប web ថ្មី ជួសជុលកំហុសដែលមានកើតឡើងនៅ
version ចាស់ៗ​របស់វា និងបង្កើនលទ្ធិភាពក្នុងការ ប្រើប្រាស់ Web។
ចំណុចគួរឲ្យចាប់អារម្មណ៍ដំបូងគឺនៅនៅពេលអ្នកប្រើ ប្រាស់ Firefox 5.0 គឺនឹងឃើញថា
ល្បឿនវា លឿនមែនទែនហើយ ខុសទាំងស្រុងពី version ពីមុន។ មិនត្រឹមតែប៉ុណ្ណោះ
Firefox ក៏ធ្វើការមានស្ថេរភាពជាង ហើយក៏មិនមានកំហុស Software ធ្វើឲ្យគាំង កុំព្យូទ័រ
ឬប្រព័ន្ធដំណើរការ​នោះឡើយ ។

មុខងារសំខាន់មួយចំនួនរបស់ Firefox 5.0 គឺ៖
- Support CSS Animation
- បង្កើនល្បឿនប្រព្រឹត្ត web និង Javascript
- Support HTML5, SMIL, XHR�
- Do-Not-Track ជួយអ្នកប្រើជៀសវាងការតាមដានរបស់សេវាផ្សាយពាណិជ្ជកម្ម online
- បង្កើនលទ្ធិភាព គ្រប់គ្រង និងប្រើប្រាស់ Memory
- Support ការភ្ជាប់ Internet ឲ្យមានសុពលភាព និងលឿនជាង។
- បង្កើនសមត្ថភាពធ្វើការ នឹងស្ថេរភាពនៅលើប្រព័ន្ធដំណើការ។

ប្រភព៖ iOne
ដោយ៖ មិនា ។

Tags: