CamNews

ទូរស័ព្ទ 

Samsung កំពុងសម្ងំ ផលិតទូរស័ព្ទបត់ថ្មី មានរចនាម៉ូតខាងក្រោយស្រដៀង Galaxy S6?

យោងតាមការបញ្ជាក់ពី TENAA កាលពីសប្តាហ៍មុនបានឲ្យដឹងថា ក្រុមហ៊ុន Samsung កំពុងមាន ផែនការផលិតនូវទូរស័ព្ទប្រភេទបត់ស៊េរីថ្មីមួយទៀត ដែលមានការរចនាម៉ូតផ្នែកខាងក្រោយ ស្រដៀងទៅ Galaxy S6 ជាមួយផ្ទៃធ្វើពីកញ្ចក់ និងគែមព័ទ្ធជុំវិញធ្វើពីលោហធាតុ។

អានអត្ថបទ៖ iPhone អេក្រង់ 4 inch អាចនឹងប្រើ chip A9 ដូច iPhone 6S បង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ ២០១៦


តាមប្រភពព័ត៌មានពីគេហទំព័រ Sammobile បានបញ្ជាក់ឲ្យដឹងទៀតថា ស្មាតហ្វូនបត់នេះមិនមែន មានឈ្មោះថា Galaxy Golden 3 នោះទេ។ វាអាចនឹងត្រូវបានបង្ហាញខ្លួនជាមួយនឹងឈ្មោះកូដ SM-W2016 ដែលមានបំពាក់អេក្រង់ទំហំ ៣,៩អ៊ីន ប្រភេទ Super AMOLED ចំនួនពីរ ដែលអេក្រង់ នីមួយៗមានកំរិតរីសូលុយហ្សិន 1280 x 768 pixels ដូចគ្នា, ក្តារចុចប្រភេទ T9, កាមេរ៉ាក្រោយទំហំ 16 MP និងកាមេរ៉ាមុខទំហំ 5 MP។

រីឯលក្ខណៈសម្បត្តិផ្នែក Hardware វិញក៏មិនអន់ទោះទេ។ ជាក់ស្តែង SM-W2016 នឹងបំពាក់មក ជាមួយនឹងអង្គដំណើរការ 64-bit octa-core Exynos 7420, RAM 3GB, អង្គផ្ទុកទិន្នន័យទំហំ 64 GB និងដំឡើងរួចជាស្រេចប្រព័ន្ធប្រតិបត្តិការ Android 5.1.1 Lollipop។ វាមានទម្ងន់ 204g និងមាន ខ្នាតវិមាត្រទាំងបីគឺ 120.4 x 61 x 15.1 mm។

អានអត្ថបទ៖ Tim Cook: គ្មានផលិតផលនៃការរួមបញ្ចូលគ្នារវាង Mac និង iPad ទេ, iPad Pro អាចជំនួស Laptop ប្រើ Windows

 

នេះគឺជាទូរស័ព្ទបត់ស៊េរីខ្ពស់ចុងក្រោយមួយ ដែលវាត្រូវបានផលិតចេញមកដើម្បី តម្រូវចិត្តអ្នក ប្រើប្រាស់ដែលស្រឡាញ់ទូរស័ព្ទប្រភេទបត់ ជាមួយនឹងរចនាម៉ូតស្អាត ផ្ទៃភ្លឺរលោងទាន់សម័យដូច ទៅនឹង Galaxy S6។

នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយពីខាងក្រុមហ៊ុន Samsung ស្តីពីការផលិតចេញនូវទូរស័ព្ទ បត់ថ្មី ខាងលើនេះ នៅឡើយទេ។ ប៉ុន្តែបើសិនជាទូរស័ព្ទបត់នេះ លេចចេញជារូបរាងពិតប្រាកដ តើ ប្រិយមិត្តអ្នកគាំទ្រនិយមប្រើប្រាស់ទូរស័ព្ទប្រភេទបត់ យល់យ៉ាងណាដែរ? ស្អាតទាក់ទាញ គួរឲ្យ ចង់ប្រើប្រាស់ឬអត់?

អានអត្ថបទ៖ លេចចេញតារាងម៉ូដែល និងកាលវិភាគស្មាតហ្វូន Samsung ដែលអាចដំឡើង Android 6.0











 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Sammobile


Tags: New flip phone SM-W2016 Samsung Smartphone Hightech