ព័ត៌មានកីឡា៖ ស្ដេចប្រដាល់ និមិត្ដរូបប្រចាំប្រទេស ហ្វីលីពីន នៅមិនទាន់សម្រេច ឲ្យបានច្បាស់លាស់ លើគម្រោង ឈរឈ្មោះជាបេក្ខជនបោះឆ្នោត ជាតំណាងរាស្ដ្រប្រចាំប្រទេសនាឆ្នាំ ២០១៦ ខាងមុខនេះ ។
លោក ប៉ាក់គីអៅ បានប្រកាសជាសារធារណៈរួចម្ដងហើយ លើគម្រោង ដែលកីឡាករ មានបំណងចង់ ឈរឈ្មោះជាបេក្ខជន បោះឆ្នោតតំណាងរាស្រ្ដប្រចាំប្រទេសហ្វីលីពីន នារអណត្ដិក្រោយនេះ ខណៈដែលសម្លេងនៃការគាំទ្ររបស់គាត់ កំពុងតែពុះកញ្រ្ជោរ ល្បីទូទាំងប្រទេស ។ ប៉ុន្ដែទន្ទឹមនឹងការគ្រោងទុកនោះផងដែរ កាលពីល្ងាចថ្ងៃអាទិត្យ នៅទីក្រុង CABADBARAN ប្រទេសហ្វីលីពីន គាត់បានមានប្រសាសន៍ ប្រាប់ទៅដល់ អ្នកការសែត នឹងមនុស្សរាល់គ្នាដែល ចូលរួម បន់ស្រន់ សុំពរពីព្រះ ថា គាត់នៅមិនទាន់សម្រេចចិត្ដច្បាស់នៅឡើយទេ ថាតើគាត់ពិតជាត្រូវឈរឈ្មោះ ជាបេក្ខជនបោះឆ្នោតនាអាណត្ដិក្រោយនេះ ....ពេលខ្លះគម្រោងក៏មិនអាច ត្រូវបានសម្រេចទាំស្រុងនោះទេ ហើយម្យ៉ាងវិញទៀត បញ្ហាដែលចោទប្រកាន់ ក៏មិនស្ថិតក្នុង យន្ដការរៀបចំ រឺក៏លទ្ធផល ប្រកួតឆ្នោតឈ្នះដែរ ប៉ុន្ដែអ្វីដែលសំខាន់គឺសម្លេងនៃការគាំទ្រ កើតចេញពីគ្រឹស្ដសាសនិកពិតប្រាកដ។ ពីមួយថ្ងៃទៅ មួយថ្ងៃគាត់តែងតែបន់ស្រន់សុំពរពីព្រះជាម្ចាស់ ជួយបង្ហាញផ្លូវមួយយ៉ាងពិតប្រកដ លើសេចក្ដីសម្រេចនេះ ។
ប៉ាក់គីអៅពិតជា បុគ្គលមួយរូប ទទួលបានការគាំទ្រយ៉ាងសម្បើមពីជនរួមជាតិ ខណៈដែលកីឡាករ បានចូលរួមប្រកួតជាមួយ Floyd បើទោះបីជាលទ្ធផលចាញ់ក៏ដោយក្ដី ។ ហើយក្ដីសង្ឃឹមយ៉ាងជ្រាលជ្រៅ របស់មនុស្សជំវិញខ្លួនកីឡាករ គឺពិតជាចង់ឃើញ រូបគាត់ឈរឈ្មោះជាបេក្ខជន ខ្លាំង ដោយជឿជាក់ថា ប្រសិនជាគាត់ពិតជាសម្រេច មែននោះ គឺប្រកដជាឈ្នះឆ្នោតជាមិនខានឡើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews