CamNews

កីឡាជាតិ 

ចាន់ វឌ្ឍនាកា សុំទោស​ចំពោះ​ឱកាស​ឈ្នះ តែ​ស៊ុត​ប៉េណាល់ទី​​​មិន​​​ចូល​​ពេល កម្ពុជា ប៉ះ​ចិន​តៃ​ប៉ិ

(ភ្នំពេញ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា បានចេញមុខសុំទោសជាសាធារណៈនៅទំព័រ Facebook ផ្លូវ​ការ​របស់​ខ្លួន បន្ទាប់​ពី​មិនអាចជួយក្រុមជម្រើសជាតិកម្ពុជា ឈ្នះ​ម្ចាស់​ផ្ទះ​ចិនតៃប៉ិ នា​យប់​ថ្ងៃ​ទី​០២ ខែ​មិថុនា​យប់​មិញ ដោយរក្សាត្រឹមលទ្ធផលស្មើ ២-២ បញ្ចប់ការប្រកួតពេញម៉ោង។

ក្នុងទំព័រ Facebook ចាន់ វឌ្ឍនាកា បានសរសេរថា «ខ្ញុំពិតជាសុំទោសដែលថ្ងៃនេះ (ថ្ងៃទី០២ មិថុនា) ខ្ញុំ​ធ្វើ​ឲ្យ​បាត់​បង់​ឱ កាស​ដ៏​ល្អ​មួយ​នេះ ខ្ញុំពិតជាសោកស្តាយណាស់»

សូមរំលឹកដែរថា នៅនាទីទី៥៥ ត្រឹមចាប់ផ្តើមប្រកួតវគ្គទី២ បាន១០នាទី កីឡាករខ្សែប្រយុទ្ធវ័យក្មេងមក​ពី​ខេត្ត​កំពត ចាន់ វឌ្ឍនាកា មានឱកាសទាត់បាល់ប៉េណាល់ទី១គ្រាប់ ដែលជាការពិន័យខ្សែការពារចិនតៃប៉ិ ដោយសារតែទាក់ជើង កែវ សុខផេង ក្នុងប្រអប់គ្រោះថ្នាក់ តែ វឌ្ឍនាកា ធ្វើឲ្យបាត់បង់ឱកាសឈ្នះទៅវិញ ដោយត្រូវបានអ្នកចាំទីចិនតៃប៉ិ ជួយសង្រ្គោះបាន ក្នុងខណៈដែលលទ្ធផលស្មើបណ្តោះអាសន្ន ២-២ តាំងពីវគ្គទី១មក ។

យ៉ាងណាក៏ដោយ ការទាត់បាល់ប៉េណាល់ទី (ចម្ងាយ១១ម៉ែត្រ) ត្រូវបានគេចាត់ទុកថា ជាបាល់ហេង-ស៊យ មិន​ត្រឹម​តែ កីឡាករ​កម្ពុជា ចាន់ វឌ្ឍនាកា ទាត់មិនចូលទេ មានពេលខ្លះ កីឡាករលំដាប់កំពូលពិភពលោក Cristiano Ronaldo និង Lionel Messi ក៏ប៉េណាល់ទីមិនចូលដែរមិនថា លេងនៅក្នុងក្លឹប ឬក៏ក្នុងជម្រើសជាតិរបស់គេនោះទេ ហើយអ្នក គាំទ្រភាគច្រើន សុទ្ធតែបានបង្ហាញការគាំទ្រកីឡាករមកពីក្លឹបបឹងកេតអង្គររូបនេះដដែល ត្បិតនៅសល់៩០នាទីទៀត ក្នុងជើងទី២ ក្នុងកីឡដ្ឋានជាតិអូឡាំពិកល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងវគ្គជម្រុះបឋមនៃពានរង្វាន់ប្រចាំទ្វីប អាស៊ី AFC Asian Cup 2019 ៕



 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: Chan vathanaka CV11