CamNews

ទូរស័ព្ទ 

Evleaks បង្ហើបឲ្យដឹង ពីរូបភាពលិខិតអញ្ជើញ ចូលរួមព្រឹត្តិការណ៍ បង្ហាញខ្លួន Galaxy S7 នៅថ្ងៃទី២១ កុម្ភៈ

ថ្មីៗនេះ Evleaks ទើបតែបង្ហើបឲ្យដឹងពីព័ត៌មាន អមមកជាមួយនូវរូបភាព នៃលិខិតអញ្ជើញចូលរួម ព្រឹត្តិការណ៍ នៃការបង្ហាញណែនាំកំពូលស្មាតហ្វូនស៊េរីបន្ទាប់របស់ Samsung។ នៅក្នុងរូបភាព អ្នក អាចសង្កេតឃើញផ្នែកនៃគែមៗប្រអប់ ផ្គុំគ្នាបង្កើតបានជាលេខ 7 ដែលចង់សំដៅទៅលើឈ្មោះ នៃស្មាតហ្វូន ដែលក្រុមហ៊ុនកំពុងតែធ្វើការរៀបចំបង្ហាញណែនាំខ្លួន។ Hashtag #TheNextGalaxy ក៏បានលេចចេញមក ដូចទៅនឹងព្រឹត្តិការណ៍បង្ហាញណែនាំស្មាតហ្វូនត្រកូល Galaxy S បណ្តាឆ្នាំមុនៗ ផងដែរ។ បើនិយាយពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៦ គឺវាបានប្រារព្ធធ្វើមុនមួយថ្ងៃ នៃព្រឹត្តិការណ៍តាំងពិព័រណ៍ MWC 2016 ប្រារព្ធធ្វើជាផ្លូវការ ហើយវាពិតជាសមស្របទៅនឹងទម្លាប់ របស់ Samsung ជារៀងរាល់ឆ្នាំផងដែរ។

Galaxy S7 ត្រូវបានគេដឹងថា នឹងមានច្រើនម៉ូដែលផ្សេងគ្នា ក្នុងនោះក៏មានម៉ូដែល Edge ដែលមាន គែមកោងសងខាងផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅថ្មីនេះ គណនី Twetter របស់ Evleaks ក៏បាន ធ្វើការបង្ហោះរូបភាពចចាមអារ៉ាមមួយ ស្តីពីរូបរាងពិតរបស់ Galaxy S7 ផងដែរ។ តាមរយះ រូបភាពនោះ បានឲ្យដឹងថា Galaxy S7 មានការរចនាម៉ូតដូចច្រើនទៅនឹង Galaxy S6៕

- អានអត្ថបទ៖ នេះគឺជារូបភាពពិតប្រាកដរបស់ Galaxy S7 និង Galaxy S7 Edge?
- អានអត្ថបទ៖ iPhone នឹងមានបច្ចេកវិទ្យា សាកថ្មអត់ខ្សែ នៅឆ្នាំ ២០១៧?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Evleaks, Tinhte


Tags: Evleaks Galaxy S7 Smartphone Samsung Hightech