CamNews

ជីវិតរស់នៅ 

ទម្លាប់ពេលព្រឹកទាំង៦យ៉ាង អាចជួយឲ្យមានសុខភាពល្អ និងអារម្មណ៍រីករាយ

បរទេស៖ តើអ្នកមានដឹងទេថា គួរតែធ្វើបែបណាខ្លះ ដើម្បីទទួលបាន សុខភាពល្អ និងមានអារម្មណ៍ស្រស់ថ្លាពេញមួយ ថ្ងៃនោះ? ខាងក្រោមនេះ ជាសកម្មភាពងាយៗទាំង៦យ៉ាង អាចជួយធ្វើឲ្យសុខភាពផ្លូវកាយ និងចិត្តរបស់អ្នកមានភាព ប្រសើរឡើង៖

១. រួមភេទ
ការរួមភេទពេលព្រលឹម គឺជាសកម្មភាពមួយដ៏ល្អបំផុត ដែលអាចជួយឲ្យអារម្មណ៍របស់អ្នកស្រស់ថ្លា និងមានប្រព័ន្ធភាពសុំាំរឹងមាំ ។

២. សមាធិ
ការធ្វើភាវនាពេលព្រឹកព្រលឹម ត្រូវបានគេចាត់ទុកថា ជាលំហាត់ប្រាណដ៏ល្អមួយសម្រាប់ខួរក្បាល ដែលអាចជួយបំបាត់ ភាពតប់ប្រមល់ ឬតានតឹងក្នុងអារម្មណ៍បាន ។

៣. បន្ថែមជាតិប្រូតេអ៊ីន ក្នុងរបបអាហារពេលព្រឹក
របបអាហារពេលព្រឹករបស់អ្នកគួរតែជ្រើសរើសប្រភេទអាហារណា ដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា ស៊ុត សាច់មាន់ និងបន្លែពណ៌បៃតងជាដើម ទើបជាការប្រសើរចំពោះសុខភាព ។

៤. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទៀងទាត់ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពរាងកាយ និងផ្លូវអារម្មណ៍របស់អ្នក ។

៥. ស្ដាប់តន្ត្រីចំណូលចិត្ត
តាមការសិក្សាបានឲ្យដឹងថា ការជ្រើសរើសតន្ត្រីចំណង់ចំណូលចិត្ត មកស្ដាប់ពេលព្រឹកព្រលឹម អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ល្អបាន ។

៦. ភ្ញាក់ពីគេងរហ័ស
ការសិក្សាស្រាវជ្រាវបានឲ្យដឹងថែមទៀតថា ការមានទម្លាប់ក្រោកពីគេងពេលព្រឹករហ័ស មិនត្រឹមតែធ្វើឲ្យអ្នកមាន អារម្មណ៍រីករាយនោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ ចំពោះសុខភាពទៀតផង ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh