CamNews

យល់ដឹង 

កំពូលអាថ៍កំបាំង ៣ ប្រការ ពីមហាសេដ្ឋីពិភពលោក ឈានទៅ ចាប់យក ងារជា សេដ្ឋី និង សេដ្ឋីនីល្បីឈ្មោះ

ព័ត៌មានអន្តរជាតិ ៖ ពុំមានទ្រឹស្តីជាក់លាក់​ ឬ   រូបមន្ត ច្បាស់ការណ៍ ណាមួយ ដើម្បីធ្វើអោយបុគ្គល សាមញ្ញមួយរូប ក្លាយជាមហាសេដ្ឋី បានដោយងាយនោះទេ  ជាជាង ការតាំងចិត្ត និងយុទ្ធវិធីផ្ទាល់  ខ្លួន ក៏ដូចជា ការតស៊ូ ផ្ទាល់ខ្លួន រហូតទទួលបាននូវភាពជោគជ័យខាងវិស័យជំនួញណាមួយឈាន ទៅដល់ការចាប់យក ងារជា សេដ្ឋីកំពូល ។

តាមរយៈការវិភាគ រហូតមានការចេញផ្សាយសម្រង់អត្ថបទលម្អិត ពី UBS (ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ ពិភពលោក មានមូលដ្ឋាននៅប្រទេសស្វីស) របាយការណ៍ UBS/PwC 2015 Billionaire Report នៅ ថ្ងៃអង្គារសប្តាហ៍កន្លងទៅនេះ បានបង្ហើបប្រាប់ពីគន្លឹះជោគជ័យ ដើម្បី ឈានទៅចាប់យកបេក្ខភាព ងារជាសេដ្ឋីពិភពលោក នោះគឺ ចរិយាមាយាទ ៣ ប្រការ ដ៏ អាថ៍កំបាំង  "billionaire personality" ។ ក្រោយ   ពី  មានការសិក្សា ស្រាវជ្រាវ ទៅលើ បេក្ខភាព បណ្តា សេដ្ឋី និង សេដ្ឋីនី ប្រមាណ ១៣០០ នាក់ ពីជុំវិញពិភពលោក ក៏ដូចជា    ធ្វើការសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងបណ្តា សេដ្ឋី ចំនួន ៣០ នាក់ UBS បាន រកអោយឃើញ    ចរិតលក្ខណៈរួមមួយ ដែលអាចនាំមកនូវភាពជោគជ័យផ្ទាល់ខ្លួន រហូតសម្រេចបាន ងារជា សេដ្ឋី នោះគឺ កំពូល   ចរិយា  មាយាទ ៣ ប្រការ ដ៏អាថ៍កំបាំង "billionaire personality" ។


១ ហ៊ានប្រថុយ ជាមួយនឹងភាពឆ្លាតវៃ

ខណៈការផ្នាល់ល្បែង មានភាពប្រថុយប្រថានខ្ពស់ ប៉ុន្តែ​ប្រការនេះ មិនមានន័យថា អ្នកនឹងក្លាយជា អ្នកមានដោយសារតែការភ្នាល់ល្បែងនោះទេ ងាកក្រឡេក ទៅវិស័យជំនួញឯណោះវិញចូរអ្នកហ៊ាន​ប្រថុយជាមួយនឹងភាពវ័យឆ្លាតរបស់ខ្លួន បើទោះជាដឹងថា វាមានហានិភ័យខ្ពស់  យ៉ាងណាក៏ដោយ ចុះ ចូរ  ហ៊ាន  សាក  ល្បង ដោយ   នឹកគិតទុកមុន ពីឧបសគ្គដែលអាចកើតមានឡើង និងស្វែងរក ដំណោះស្រាយ ឆ្លាតវៃ ណា  មួយបម្រុងទុកមុន មុននឹងឧបសគ្គ នោះ កើតមានឡើង "ចូរចាំថា ការ គម្រាម គំហែង អាចជាឱកាស" ។

២ ប្រកាន់ខ្ជាប់ ផ្នត់គំនិត សុទិដ្ឋិនិយម

បណ្តា មហាសេដ្ឋី និង សេដ្ឋីនី ពិភពលោក តែងតែមាននិន្នាការខ្ពស់ និង  ផ្នត់គំនិតខ្ពស់ នឹកគិតតែ ទៅលើ សុទិដ្ឋិនិយម ជាជាង ទុទិដ្ឋនិយម ពោល ផ្តោតជាសំខាន់ទៅលើ  គុណប្រយោជន៍ ផ្ទាល់តែ ម្តង ដូច្នេះ កាលបើ លោកអ្នកមានគំនិតវិជ្ជមាននៅនឹងខ្លួនហើយនោះ  ច្បាស់ណាស់ រាល់អាជីវកម្ម ណាមួយ  លោកអ្នក ច្បាស់ជា រិះរក  គ្រប់ វិធីសាស្រ្ត  បែបណា ដើម្បីដើរផ្លូវត្រូវ រកប្រាក់ចំនូលខ្ពស់ ឈានទៅរកភាពជោគជ័យ ផ្ទាល់តែម្តង ។

៣ បរាជ័យ គ្រាន់តែជា បទពិសោធន៍

ជាការពិត មួយឃ្លា ដ៏មានអត្ថន័យនេះ គឺតែងតែឮជាញឹកញាប់ ពីបណ្តាបុគ្គល ជោគជ័យ ក្រោយពី ពួកគេដកស្រង់បទពិសោធន៍ផ្ទាល់ខ្លួន ។ ពុំមែនរឿងរ៉ាវទាំងអស់  សុទ្ធ តែ ទទួលបាននូវភាពជោគ ជ័យ នោះទេ ហើយ ក៏ពុំមែនគ្រប់រឿងរ៉ាងទាំងអស់ រមែង ទទួលបានភាពបរាជ័យនោះដែរ ។ ដើម្បី សម្រេចការងារសំខាន់ណាមួយ ពេលខ្លះ អាចនឹងបរាជ័យច្រើនដងតែបរាជ័យច្រើនដងមិនសំខាន់ នោះទេ   អ្វី ដែល សំខាន់ ដួលហើយក្រោក  អ្នកអាចធ្វើបានឬក៏អត់ ដួល នៅថ្ងៃនេះ មិនប្រាកដថា ដួលនៅថ្ងៃមុខនោះទេ   បរាជ័យថ្ងៃនេះ មិនប្រាកដថា បរាជ័យនៅថ្ងៃមុខនោះទេ ភាពជោគជ័យនៅ នឹងមុខ ល្គិកណា លោកអ្នកត្រូវចេះតស៊ូ និង ជំនះនូវភាពបរាជ័យរបស់ខ្លួន ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ អាជីវកម្ម អាស៊ីវ័ន




Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jack Ma Alibaba