ម៉ូដែលបន្ទាប់ដែលស្ថិតនៅក្នុងត្រកូល Galaxy A របស់ Samsung នឹងមានអេក្រង់ឡើងដល់ 6 inch ជំនួសឲ្យ 5,5 inch ដូចដែលបណ្តាព័ត៌មានចចាមអារាម លេចចេញមកកាលពីពេលមុនៗ។
ជាដំបូងស្មាតហ្វូន Galaxy A9 របស់ Samsung ត្រូវបានឲ្យដឹងថា នឹងប្រើប្រាស់អេក្រង់ទំហំ 5,5 inch។ ប៉ុន្តែបើតាមប្រភពព័ត៌មានពី Sammobile សា្មតហ្វូន Galaxy A9 ថ្មីត្រូវបាន Samsung នាំចូលទៅ ប្រទេសឥណ្ឌា ក្នុងគោលបំណងដើម្បីធ្វើការវាយតម្លៃ និងពិសោធជាមុន មុននឹងធ្វើការបង្ហាញ ណែនាំវា។
អានអត្ថបទ៖ iPhone នឹងមិនទាន់ប្រើប្រាស់អេក្រង់ AMOLED នោះទេ យ៉ាងហោចក៏ចាំ បីឆ្នាំទៀតដែរ?
តាមបញ្ជីតារាងទូរស័ព្ទនាំចូលនៅលើ Zauba ស្មាតហ្វូននេះ មានអេក្រង់ប្រហែល 6 inch ហើយមាន ច្រើនវើហ្សិនផ្សេងគ្នា ដើម្បីបំពេញតម្រូវការក្នុងដំណើការនៃត្រួតពិនិត្យ ពិសោធ។ ជាក់ស្តែង ទំហំ អេក្រង់របស់ផលិតផល នៅតែអាចកែប្រែបាន បើសិនជាមានការចាំបាច់ណាមួយ។
Galaxy A9 នឹងជាស្មាតហ្វូនដែលមានអេក្រង់ធំជាងគេបំផុតរបស់ Samsung។ ម៉ូដែលនេះនៅតែប្រើ ប្រាស់បច្ចេកវិទ្យា Super Amoled និងមានកំរិតភ្លឺច្បាស់ Full HD គឺមិនមែន 2K ដូចព័ត៌មានចចាមអារាម លើកមុនទេ។
បើនិយាយពីលក្ខណៈសម្បត្តិផ្សេងទៀតរបស់វាវិញ ស្មាតហ្វូននេះ នឹងត្រូវបានបំពាក់អង្គដំណើរការ ជំនាន់ថ្មីរបស់ Qualcomm, Snapdragon 620, RAM 3 GB និងមានអង្គផ្ទុកទិន្នន័យ 32 GB ដែលអាច បន្ថែមទំហំបាន តាមរយះកាតមេម៉ូរី។ កាមេរ៉ាអាចនឹងមានទំហំដូចទៅនឹង Galaxy A8 ដែរ ក្នុងនោះ កាមេរ៉ាមុខមានទំហំ 5 megapixel និងកាមេរ៉ាក្រោយ 16 megapixel។ ដោយមានទំហំអេក្រង់ធំ ថ្មរបស់ Galaxy A9 នឹងមានថាមពលចាប់ពី 3050 mAh ឬអាចច្រើនជាងនេះ។ Galaxy A9 អាចនឹងប្រើប្រព័ន្ធ ប្រតិបត្តិការ Android 5.1.1 Lollipop ជំនួសឲ្យ Android M ថ្មីបំផុត។
បច្ចុប្បន្ននៅមិនទាន់មានព័ត៌មាន ស្តីពីពេលវេលាបង្ហាញណែនាំ និងតម្លៃជាក់ស្តែងរបស់ម៉ូដែលនេះ នៅឡើយទេ៕
អានអត្ថបទ៖ Galaxy A3, Galaxy A5 ជំនាន់ថ្មី លេចចេញមកជាមួយរូបរាងថ្មី កាន់តែស្អាត
ប្រែសម្រួល៖ មង្គល
ប្រភព៖ Zauba, Vexpress