(ក្រុងឡុងដ៍)៖ យោងតាមគេហទំព័រព័ត៌មានសុខភាព បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែ ចូលគេងទាំងសក់នៅសើម, រុំសក់នឹងកន្សែង... ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថាវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ។
ជាក់ស្តែងសកម្មភាពទាំងនេះអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់សារពាង្គកាយរបស់អ្នកដោយនៅក្នុងនោះរួមមាន៖
- បណ្តោលឲ្យឈឺក្បាល
សីតុណ្ហភាពនៃរាងកាយរបស់យើងមានការកើនឡើងក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាលនឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹងមានការកើនឡើងដែលបង្កឲ្យមានអាការៈឈឺក្បាល។
- បាក់តេរីមានការកើនឡើង
ខ្នើយគឺជាកន្លែងដែលល្អបំផុតសម្រាប់បាក់តេរីរស់នៅ ដោយសារតែពួកវាអាចស្រូវយកញើសចេញពីកាសិកាស្បែកដែលងាប់ និងប្រេងពីរាងកាយ។
ដូច្នេះហើយប្រសិនបើសក់មានសើមវានឹងធ្វើឲ្យមានសំណើមដល់ខ្នើយ បន្ទាប់មកវានឹងក្លាយជាសំបុកសម្រាប់ការអភិវឌ្ឍនៃបាក់តេរីកាន់តែច្រើន។
- បំផ្លាញសក់
ការចូលគេងទាំងសក់នៅសើមអាចធ្វើឲ្យសក់ឆាប់ខូច។ នេះជាមូលហេតុដែលអ្នកត្រូវតែឈប់ទម្លាប់គេងទាំងសក់នៅសើម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង