គ្រឿងផ្សំ
-ត្រីត្រឱនកន្លះគីឡូក្រាម
-ដូងកោស ៤ ខាំ
-ស្លឹកក្រូចសើចហាន់ឆ្មារៗ ២ ស្លាបព្រាកាហ្វេ
-ម្ទសចង្អុលមេឃទុំក្រហម ២ ស្លាបព្រាកាហ្វេ
-ស្ករ-ស ១ ស្លាបព្រាបាយគ្រឿងស្ល
-មទេសក្រៀមឆ្កឹះគ្រាប់ចេញហើយត្រាំទឹក ៧ ផ្លែ
-រំដេងហាន់ ៤ ចំណិត
-ស្លឹកគ្រៃ ១ គល់
-ខ្ទឹមក្រហម ៥ មើម
-ខ្ទឹមស ២ មើម
-សម្បកក្រូចសើចហាន់ឆ្មារៗ ១ ស្លាបព្រាកាហ្វេ
-គល់វ៉ាន់ស៊ុយហាន់ឆ្មារៗ ១ ស្លាបព្រាកាហ្វេ
-កាពិ, អំបិលមួយមុខៗ កន្លះស្លាបព្រាកាហ្វេបុកគ្រឿងស្លទាំងអស់ចូលគ្នាឲ្យល្អិតវិធី
វិធីធ្វើ
១- លាងត្រីឲ្យស្អាត ចង់ប្រើទាំងមួល ឬកាត់កង់ក៏បាន។
២- ពូតដូងយកខ្ទិះមួយពែងនិងខ្ទិះចុងមួយពែង
៣- រំងាស់ខ្ទិះឲ្យឡ់ងប្រេង
៤- ដាក់គ្រឿង ឬ ស្លចូលកូរជាមួយខ្ទិះដើមឲ្យឈ្ងុយ ដាក់ទឹកត្រី ស្ករ ត្រីឆាចូលគ្នាហើយចាក់
ខ្ទិះចុងមួយពែងទៀតចួល។ ទុកឲ្យពុះដាក់ស្លឹកក្រូចសើចមួយស្លាបព្រាកាហ្វេចូលទៅហើយ
លើកចុះ។
៥- ដួសដាក់ចានដោយស្លឹកក្រូចសើចដែលនៅសល់ម្ទេសចង្អុលមេឃទុំក្រហម ឬអាចរំលែក
ខ្ទិះដើមកន្លះពែង ទុកចាក់ស្រោចពីលើសាច់ត្រី មុនពេលបរិភោគក៏បានដែរ៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian