ក្រុមហ៊ុនទូរស័ព្ទចល័ត AT&T របស់អាមេរិច ទើបតែបានឲ្យដឹងថា ពួកគេចាប់ផ្តើមទទួលយក
ការកុម្មង់ទិញ Galaxy S4 Active ចាប់ពីថ្ងៃម្សិលមិញនេះ ហើយស្មាតហ្វូននឹងធ្លាក់ដល់ដៃអតិ
ថិជន នៅថ្ងៃទី 21 ខាងមុខនេះ គឺមួយថ្ងៃក្រោយពេលព្រឹត្តិការណ៍របស់ Samsung បានប្រារព្ធ
ឡើង។
បើនិយាយពីតំលៃលក់ជាផ្លូវការវិញ S4 Active ត្រូវបានដាក់លក់ក្នុងតំលៃ 199$ ដោយភ្ជាប់
ជាមួយកិច្ចសន្យាពីរឆ្នាំ។ ពួកគេមិនបាននិយាយពីតំលៃ Version មិនមានកិច្ចសន្យាទេ ប្រហែល
ជា AT&T នឹងចែកចាយផ្តាច់មុខផលិតផលនេះ។
បើទោះជាមានឈ្មោះ Galaxy S4 ក្នុងនោះ ប៉ុន្តែ Active ពិតជាខុសប្លែកច្រើនជាមួយរៀមច្បង
របស់ខ្លួន។ វាមានការរចនាម៉ូត ខុសប្លែកទាំងស្រុង ផ្តោតទៅលើសមត្ថភាពសំបកការពារខាង
ក្រៅ ជាប់ស្តង់ដារ IP67។ និយាយពីរូបសណ្ឋាន S4 Active ប្រើប្រាស់ CPU Quad Core ល្បឿន
1.9GHz, LTE, Android 4.2.2, កាមេរ៉ា 8MP ជាមួយអំពូល flash LED និងកាមេរ៉ាមុខទំហំ 2MP៕
ដោយ៖ សិលា
ប្រភព៖ TTE