CamNews

តារា 

តើអ្នកល្បីឈ្មោះម្នាក់នេះមែនទេដែលជាមិត្តប្រុសថ្មីរបស់នាង Angelina Jolie?

ហូលីវូដ ៖​ បន្ទាប់ពីលេចលឺពាក្យចចាមអារាមអំពីទំនាក់ទំនងរបស់ David Beckham ជាមួយនិងនាង Angelina Jolie ហើយនោះ ក៏ស្រាប់តែមានប្រភពមកពី Radar Online បាននិយាយថា តារាហូលីវូដនាង Angelina Jolie កំពុងតែមានទំនាក់ទំនងជាមួយនិងអ្នកនាយកល្បីឈ្មោះម្នាក់គឺលោក Alfonso Cuaron ដែលទើបឈ្នះពានរង្វាន់ចំនូន ២ កាលពីពេលថ្មីៗនេះ ។​

ប្រភពដដែលបានបន្តទៀតថា នាង Angelina Jolie បានចូលរួមនៅក្នុងការសម្ពោធរឿងដែលដឹកនាំដោយ លោក Alfonso Cuaron ថែមទៀតផង ។ Radar Online បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អ្នកម្តាយរូបនេះមើលទៅហាក់បីដូចជាមានទឹកមុខសប្បាយរីករាយខ្លាំងណាស់ពេលនៅជាមួយនិងគូស្នេហ៍ថ្មីរបស់ខ្លួន ។ Angelina ត្រូវបានគេសង្កេតឃើញទៀតថា និយាយឆ្លងឆ្លើយគ្នាជាមួយនិង Alfonso យ៉ាងមានក្តីសុខនៅពេលសម្ពោធរឿង ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគឺជាលើកដំបូងហើយដែល Angelina ចេញពីមុខជាសាធារណៈបន្ទាប់ពីផ្ទុះដំណឹងថា លែងលះជាមួយនិងអតីតស្វាមីគឺលោក Brad Pitt ។ 

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាម Gossip Cop បានឲ្យដឹងថា លោក Alfonso Cuaron ទើបបែកពីមិត្តស្រីរបស់ខ្លួនគឺនាង Sheherazade Goldsmith ដែលបានទាក់ទងគ្នាអស់រយៈពេលដល់ទៅ ៤ ឆ្នាំ ។ ហើយគាត់ក៏មិនដែលស្រលាញ់គ្នាជាមួយនិង Angelina Jolie ដែរ ។ 

បើនិយាយអំពីប្រភពជិតដិតរបស់ Angelina Jolie បានឲ្យដឹងថា តារាស្រីរូបនេះមិនបានស្នេហាជាមួយអ្នកណាម្នាក់នោះទេ ព្រោះពេលនេះនាងកំពុងតែផ្តោតលើការងារនិងថែទាំកូនៗ ។ ជាការពិតណាស់ Angelina ពិតជាបានចូលរួមក្នុងការសម្ពោធរឿងពិតមែន ប៉ុន្តែវាគ្រាន់តែមុខជំនួញប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Angelina Jolie Alfonso Cuaron