CamNews

ជីវិតរស់នៅ 

ក្រុមអ្នកវិទ្យាសាស្រ្ដ បង្ហាញពីជីវិតរុក្ខជាតិ និងសារធាតុគីមីប្លែកៗ ដែលមាននៅក្រោមដី

 
យល់ដឹង៖ ថ្មីៗនេះ ក្រុមអ្នកស្រាវជា្រវ បានរកឃើញនូវរូងក្រោមដីមួយកន្លែង ដែលកន្លែងនោះ
មានបណ្ដុំទៅដោយរុក្ខជាតិតូចៗជាច្រើន និងជាពិសេស គឺសារធាតុគីមីម៉្យាង ដែលមានភាព
ខុសប្លែកពីធម្មតាផងដែរ។


លោក Ian Paulsen សាស្រ្ដាចារ្យនៃសាកលវិទ្យាល័យ Macquarie បានអោយដឹងថា រូងក្រោម
ដីដែលមានលក្ខណៈចម្លែកបែបនេះ ត្រូវបានគេរកឃើញ នៅក្នុងតំបន់ Nullarbor Plain នៃប្រ
ទេសអូស្ដា្រលី។



លោកសាស្រ្ដាចារ្យបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ នៅមិន
ទាន់បានកំណត់ច្បាស់អំពីជម្រៅ និងទំហំអំពីរូងនោះទេ។ តែគេគ្រាន់តែដឹងថា វាជារូងមួយ
ដែលមានលក្ខណៈអំណោយផល សម្រាប់បង្កើតជីវសាស្រ្ដចំរុះ ក្នុងការអោយសត្វគ្រប់ប្រ
ភេទ (សត្វក្នុងទឹក) និងរុក្ខជាតិទាំងឡាយអាចរស់នៅបាន។

 

លោក Ian សង្កត់ធ្ងន់ថា វាគឺជារបើកគំហើញថ្មីមួយទៀត ដែលយើងទាំងអស់គ្នា ត្រូវតែខិត
ខំធ្វើការស្រាវជ្រាវរក ដើម្បីអោយទទួលបាន នូវលទ្ធិផលជាវិជ្ជមាន សម្រាប់មនុស្សជំនាន់
ក្រោយ៕

ដោយ៖ ណារិន្ទ
ប្រភព៖ dailymail


Tags: lifestyle mysterious alien slime. Australia