CamNews

យល់ដឹង 

វិធីសាស្រ្តធម្មជាតិទាំង៥ យ៉ាងអាចជួយបំបាត់ភាព ជ្រីវជ្រួញ

បរទេស៖ ស្ត្រីជាច្រើនតែងតែមានការព្រួយបារម្មណ៍ជាខ្លាំងអំពីបញ្ហា សម្ផស្សរបស់ពួកគេ នៅពេលឈានចូលដល់ វ័យចំណាស់ ។ ខាងក្រោមនេះ យើងសូមណែនាំនូវវិធីសាស្ត្រធម្មជាតិទាំង៥យ៉ាង ដែលអាចជួយបំបាត់ ភាពជ្រីវ ជ្រួញបានយ៉ាងមានប្រសិទ្ធភាព៖

១. ស៊ុតស
វីតាមីន B និង C ដ៏សម្បូរបែបនៅក្នុងស៊ុតពណ៌ស ពិតជាមានអត្ថប្រយោជន៍ណាស់ សម្រាប់សុខភាពសម្ផស្សរបស់ អ្នក ។ ដោយគ្រាន់តែយកផ្នែកពណ៌សនៃស៊ុត មកម៉ាស្សានៅលើផ្ទៃមុខ ទុកឲ្យស្ងួតរយៈពេល ១៥នាទី រួចលាងវា ចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ អាចជួយធ្វើឲ្យស្បែកមុខរបស់អ្នកមើលទៅក្មេងជាងវ័យ ។

២. ប្រេងអូលីវ
មុនពេលចូលគេង អ្នកគួរបន្តក់ប្រេងធម្មជាតិអូលីវពីរ ឬបីដំណក់នៅលើផ្ទៃមុខ រួចម៉ាស្សាថ្មមៗ បន្ទាប់មកលាងវាចេញ ជាការស្រេច ។ ការធ្វើបែបនេះ អាចជួយឲ្យស្បែកមុខរបស់អ្នកភ្លឺទន់ម៉ត់រលោង និងស្បែកមានសុខភាពល្អ ។

៣. ម៉ាស្សា
ការម៉ាស្សាស្បែកជាមួយនឹងផលិតថែរក្សាសម្ផស្ស ដោយធ្វើការម៉ាស្សានៅត្រង់បរិវេណតំបន់ ដែលមានបញ្ហាដូចជា ក ក្រោមភ្នែក និងនៅលើថ្ងាសរបស់អ្នក ពិតជាមានសារៈខាន់ណាស់ ក្នុងការជួយកាត់បន្ថយភាពជ្រីវជ្រួញ និងធ្វើឲ្យស្បែកស្រស់ថ្លា ។

៤. បន្លែ និងផ្លែឈើ
ការបរិភោគអាហារសុខភាពដូចជា បន្លែ និងផ្លែឈើស្រស់ ដែលសម្បូរទៅដោយជាតិវិតាមីន A និង D អាចជួយជំនួយ ជំនួយដល់ការលូតលាស់ និងបណ្ដុះកោសិការបស់ស្បែកបាន ។

៥. ទឹកក្រូចឆ្មារ
ការយកចំណិតក្រូចឆ្មារ ឬទឹកក្រូចឆ្មារ មកម៉ាស្សាត្រង់បរិវេណ ដែលមានភាពជ្រីវជ្រួញ អាចជួយធ្វើឲ្យស្បែកភ្លឺស្រស់ថ្លា និងកាត់បន្ថយភាពជ្រីវជ្រួញ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh