នៅក្នុងរូបភាពដែលទើបតែបង្ហាញខ្លួននៅលើអ៊ីនធឺណេត ផ្នែកខាងមុខរបស់ Galaxy
Note II មានការរចនាម៉ូដមុខដូចនឹង Galaxy S III ប៉ុន្តែមានទំហំធំជាងជាមួយនឹងប៊ូតុង
Home វែងជាង។
រូបភាពជាផ្លូវការស្តីពី Galaxy Note II ទើបតែត្រូវបានគេហទំព័រ GSM Arena អាប់ឡូតឡើងលើ
អ៊ីនធឺណេត។ ជាក់ស្តែង គេហទំព័របច្ចេកវិទ្យាមួយនេះ នៅមិនទាន់កំនត់ច្បាស់លាស់ថា ជារូបភាព
របស់ Tablet កាត់ទូរស័ព្ទ Galaxy Note II ទេ ប៉ុន្តែតាមប្រភពដែលផ្គត់ផ្គង់មក នោះជារូបភាពរបស់
Galaxy Note II ពិតប្រាកដ។
Samsung Galaxy Note II នេះនឹងបំពាក់អេក្រង់ទំហំ ៥,៥ អ៊ីញប្រភេទ Super AMOLED អាចបង្ហាញ
រូបភាពក្នុងកម្រិត 1280 x 800 pixel(FullHD) និងការរចនាលក្ខណៈពិសេសនានាដូច Galaxy S III ។
រូបភាពដែលគេកំនត់ថាជា Galaxy Note II
កម្មវិធីដំណើការដោយ ប្រព័ន្ធប្រតិបត្តិការ Android 4.0 ICS ហើយ ចំពោះព័ត៌មានថា ដំណើរការ
ជាមួយប្រព័ន្ធ Android 4.1 Jelly Bean នឹងធ្វើការUpdate នៅពេល ក្រោយ ប្រហែលជាអាចរួច
រាល់ទាន់ពេលវេលា នៅពេលប្រកាសបង្ហាញ ឧបករណ៍នេះជាផ្លូវការ។ ជាមួយគ្នានេះដែរ វាមាន
quad-core Exynos processor ប្រភេទ Exynos 4 Quad ល្បឿន1.5GHz និងអាចមាន កាមេរ៉ាខាង
ខ្នងទំហំ ៨ម៉េហ្គាភិចសេលដូច Galaxy S III និង មានថាមពលថ្មកំលាំង ខ្លាំងជាងម៉ូដែលមុនៗ។
ចុងក្រោយវាអាចជាដំណឹងល្អ សម្រាប់អតិថិជនដែលប្រើប្រាស់ ស្មាតហ្វូន Galaxy S III ចំពោះការ
update យកប្រព័ន្ធ Jelly Bean ដាក់ដំណើរការលើឧបករណ៍នេះ នឹងរួចរាល់ក្នុងពេលឆាប់ៗនេះ
ហើយនឹងធ្វើការប្រកាសបង្ហាញនៅមុនថ្ងៃប្រកាសបង្ហាញ Galaxy Note II ១ថ្ងៃ គឺថ្ងៃទី២៩ ខែសីហា
ឆ្នាំ២០១២ ខាងមុខនេះហើយ៕
ដោយ៖ សិលា
ប្រភព៖ tte & VE