CamNews

ទូរស័ព្ទ 

វីដែអូថ្មីបំផុតស្តីពី Galaxy S7: មានច្រើនពណ៌, អេក្រង់ស្គាល់កម្លាំងសង្កត់, កាមេរ៉ាក្រោយ 20 MP

អ្នកប្រើប្រាស់ YouTube មួយរូបមានឈ្មោះថា Jermaine Smit បានបង្កើតវីដេអូច្នៃប្រឌិតមួយស្តីពី Galaxy S7 ដែលបានមកពីការស្រមើស្រមៃរបស់គាត់ ជាមួយនឹងបណ្តាព័ត៌មានចចាមអារាមកាល ពីពេលថ្មីៗនេះ។ ក្នុងនោះ គំរូស្មាតហ្វូនដែល Smit បានគូសចេញមក មានកម្រាស់ស្តើងត្រឹមតែ 6,9mm, ប្រើប្រាស់អេក្រង់ AMOLED 5,1 inch Quad HD, បំពាក់នូវ chip Qualcomm Snapdragon 820 ឬ Samsung Exynos 8890 អាស្រ័យ ទៅតាមទីផ្សារ, RAM 4GB, កាមេរ៉ាក្រោយ 20MP, កាមេរ៉ាមុខ 8MP, និងមានថាមពលថ្ម 3500 mAh។


បណ្តា Feature ដូចជា Sensor ស្គែនក្រយៅដៃ អេក្រង់ស្គាល់កម្លាំងសង្កត់ដូច 3D Touch ដែលមាន នៅលើ iPhone 6S ផ្ទៃខាងក្រោយធ្វើពីកញ្ចក់ Corning Gorilla Glass ក៏ត្រូវបាន Smit ដាក់បញ្ចូលក្នុង Galaxy S7 ដែលលោកឌីហ្សាញ ដោយផ្អែកតាមបណ្តាព័ត៌មានចចាមអារាម កាលពីពេលកន្លងមក។

Galaxy S7 ត្រូវបានគេដឹងថា នឹងធ្វើការបង្ហាញណែនាំខ្លួន នៅក្នុងខែកុម្ភះ ឆ្នាំក្រោយ ក្នុងព្រឹត្តិការណ៍ តាំងពិព័រណ៌ MWC 2016 ៕




ប្រែសម្រួល៖ មង្គល
ប្រភព៖ YouTube, Tinhte


Tags: Galaxy S7 Smartphone Samsung Hightech