CamNews

ព័ត៌មានអន្តរជាតិ 

នាយករដ្ឋមន្រ្តី ប្រទេសល៊ីប៊ី លោក Ali Zeidan ត្រូវបានក្រុមឧទ្ទាម ចាប់ពង្រត់

ព័ត៌មានអន្តរជាតិ ៖   ទីភ្នាក់ងារសារព័ត៌មានស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានគូស
បញ្ជាក់អោយដឹងថា លោក  Ali Zeidan ជានាយករដ្ឋមន្រ្តីប្រទេសល៊ីប៊ី ត្រូវបានក្រុមឧទ្ទាម
ប្រដាប់ទៅដោយកាំភ្លើង ធ្វើការពង្រត់លោកយកទៅបាត់ ពីសណ្ឋាគារទំនើបមួយស្ថិតក្នុង
ក្រុង Tripoli ដែលជាកន្លែងលោកកំពុងតែស្នាក់នៅ ។

បើយោងតាមមន្រ្តីផ្លូវការ ​​  បានអះអាងបន្ថែមអោយដឹងថា ​ពួកក្រុមឧទ្ទាមទាំងនោះ បាន
សម្រុកចូលទាំងកម្រោល និងចាប់ពង្រត់លោក  Ali Zeidan យកទៅតែម្តងដោយនៅក្នុង
នោះ អង្គរក្សការពារ ២ រូបផ្សេងទៀតក៏ត្រូវបានចាប់ឃាត់ខ្លួនយកទៅផងដែរ តែមិនបាន
ប៉ុន្មានផង អង្គរក្សការពារ ២ រូបនោះ ត្រូវបានដោះលែងមកវិញ ។

យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែល  ក៏បានដកស្រង់សម្តីមន្រ្តីផ្លូវការអោយដឹងថា
លោក Ali Zeidan  ត្រូវបានគេចាប់ពង្រត់យកទៅកន្លែងដ៏អាថ៌កំបាំងមួយ ដោយនៅក្នុង
ករណីចាប់ពង្រត់នាយករដ្ឋមន្រ្តីរូបនេះ      រដ្ឋាភិបាលមានការសង្ស័យទៅលើអតីតក្រុម
ឧទ្ទាមចំនួនពីរក្រុម។ គួររំឭផងដែរថា អតីតក្រុមឧទ្ទាមពីរក្រុមនេះ គឺជាមុខសញ្ញាចម្បង
របស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ។

ដោយឡែក បើយោងតាមសម្តីសន្តិសុខ ប្រចាំសណ្ឋាគារ Corinthia បញ្ជាក់អោយដឹងថា
គ្មានការប៉ះទង្គិចណាមួយ    នាំអោយមានការផ្ទុះអាវុធនោះទេ  ក្នុងករណីចាប់ពង្រត់ខ្លួន
លោកនាយករដ្ឋមន្រ្តីលើកនេះ។ សន្តិសុខម្នាក់ បានពណ៌នាអោយដឹងថា វាគឺជាការចាប់
ឃាត់ខ្លួន ខណៈសន្តិសុខម្នាក់ផ្សេងទៀត   បានអះអាងថា  ក្រុមបុរសទាំងនោះ​ គឺជាពួក
សកម្មប្រយុទ្ធ។

ពីរឆ្នាំ   បន្ទាប់ពីការបដិវត្ដន៍មួយ  បានផ្តួលរំលំរបបដឹកនាំប្រទេសលីប៊ី ដោយរដ្ឋាភិបាល
Muammar
Gaddafi  រដ្ឋាភិបាលកណ្តាលផុយស្រួយត្រូវបានតស៊ូ  ដើម្បី
រក្សាបាននូវកង
ជីវពល
កុលសម្ព័ន្ធ
   ជាគូប្រជែងនឹងក្រុមសកម្មប្រយុទ្ធឥស្លាម ដែលបានក្តោបក្តាប់ផ្នែក
ខ្លះនៃប្រទេស ។

គួររំឭកផងដែរថា ករណីចាប់ពង្រត់នាយករដ្ឋមន្រ្តីរូបនេះ អាចកើតឡើងទៅបាន បន្ទាប់
ពីក្រុមសកម្មប្រយុទ្ធ មានសេចក្តីក្រោធខឹងជាខ្លាំង ក្រោយកងកម្លាំងពិសេសរបស់សហ
រដ្ឋអាមេរិក ចាប់ខ្លួនបានមេដឹកនាំអាល់កៃដា លោក Abu Anas al Libi ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ទៅមើល គ្រោះធម្មជាតិរលកយក្សស៊ូណាមិ អាក្រក់ និងរន្ធត់បំផុត ស្ទើរតែ មិនធ្លាប់
បានឃើញ

- ទំព័រសារព័ត៌មានបរទេស ចាប់អារម្មណ៍ចុះផ្សាយ វិបត្តិគ្រោះទឹកជំនន់ នៅកម្ពុជា

- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល

- កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា កូរ៉េខាងជើង ព្រមាន
អាមេរិក

- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង

- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

ដោយ ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Ali Zeidan Libya Prime Minister