CamNews

ព័ត៌មានអន្តរជាតិ 

៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

ព័ត៌មានអន្តរជាតិ ៖ ការិយាល័យកណ្តាល ទទួលបន្ទុកគ្រប់គ្រង និងកាត់បន្ថយគ្រោះរាំង
ស្ងួត ក៏ដូចជា ទឹកជំនន់ របស់ប្រទេសចិន កាលពីថ្ងៃច័ន្ទម្សិលមិញនេះ បានចេញសេចក្តី
ថ្លែងការណ៍អោយដឹងថា ក្រុមមនុស្ស  ដែលជាប្រជាជនរស់នៅខេត្ត  Zhejiang​  និងខេត្ត
Fujian
ជាង ៤,៥៦   លាននាក់  បានរងផលប៉ះពាល់អវិជ្ជមាន  ដោយសារតែខ្បល់ព្យុះទី
ហ្វុង Fitow  នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេ
ស chinadaily ។

គួរបញ្ជាក់ផងដែរថា វត្តមាននៃខ្បល់ព្យុះទីហ្វុងលើកទី ២៣   មួយនេះ​​  បានវាយប្រហារ
មកលើប្រទេសចិន  កាលពីថ្ងៃច័ន្ទកន្លងទៅនេះ វេលាម៉ោង ១ និង ១៥ នាទីទាបភ្លឺ (ម៉ោ
ងក្នុងស្រុកប្រទេសចិន) ដោយនៅក្នុងនោះ វាមានល្បឿនដល់ទៅ  ១៥១  គ.ម ក្នុងមួយ
ម៉ោង  ។ ក្រុមមនុស្សដែលជាពលរដ្ឋជាង  ៤ លាន នាក់  បានទទួលរងនូវផលប៉ះពាល់
អវិជ្ជមាន ដោយនៅក្នុងនោះ បានសម្លាប់មនុស្សពីរនាក់ ស្របពេលដែលមានគ្រោះថ្នាក់
ធម្មជាតិផ្សេងទៀត កើតឡើងព្រមគ្នាជំនន់ទឹកភ្លៀង ជំនន់ទឹកទន្លេនិងករណីរអិលបាក់
ដីជាដើម ។

បើទោះជាកំរិតអាសន្ន   ត្រូវបានធា្លក់ចុះមួយកម្រិតក៏ដោយចុះ  តែអាជ្ញាធរក្នុងស្រុកនៅ
តែចេញសេចក្តីប្រកាស   ព្រមានអោយប្រជាពលរដ្ឋទាំងអស់   ត្រូវមានការយកចិត្តទុក
ដាក់អោយបានខ្ពស់ ស្របពេលដែលខ្បល់ព្យុះមួយផ្សេងទៀត  ឈ្មោះ Danas នឹងមាន
វត្តមានមកដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយនឹងមានការវាយប្រហារមកលើ
ខេត្តមួយចំនួន នឹងអាចបង្កជាព្យុះភ្លៀងថែមទៀតផង៕



 

 

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ា
ស៊ីន មានបញ្ហា (មានវីដេអូ)

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover


ដោយ ៖ កុសល
ប្រភព ៖ xinhuanet


Tags: Typhoon China Fitow Asia