CamNews

ព័ត៌មានអន្តរជាតិ 

ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ២   នាក់បានស្លាប់បាត់បង់ជីវិត  ខណៈច្រើន
ជាង ៣ លាននាក់ផ្សេងទៀត បានទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ជាមួយនឹងការមកដល់
ក៏ដូចជា ការវាយប្រហារខ្បល់ព្យុះ Fitow មកលើភាគខាងកើត  ប្រទេសចិន  ពោលគឺនៅក្នុង
ខេត្ត Zhejiang ។

លោក Ni Wenlin វ័យ ៥៥ ឆ្នាំជាពលរដ្ឋមកពីខេត្ត Wenzhou បានស្លាប់បាត់បង់ជីវិត ក្រោយ
ពីកម្លាំងខ្បល់ព្យុះដ៏មានឥទ្ធិពល វាយបោកគាត់ធ្លាក់ចុះពីកូនភ្នំ កាលពីរាត្រីថ្ងៃអាទិត្យកន្លង
ទៅនេះ អំឡុងពេលនៃការធ្វើដំណើរ អមដោយមនុស្ស ៥ នាក់ផ្សេងទៀត បំណងចង់ទៅធ្វើ
ការចុះជួយសង្គ្រោះបុរសអ្នកនេសាទនៅឯមាត់ទឹក នេះបើតាមការអោយដឹងពីការិយាល័យ
កណ្តាលអង្គភាពគ្រប់គ្រង គ្រោះទឹកជំនន់  Wenzhou  ( Wenzhou Flood - Control Head-
quarters ) ។

លើសពីនេះ ការិយាល័យដដែលបានអះអាងបន្ថែមអោយដឹងផងដែរថា ជាមួយនឹងការមក
ដល់ នៃកម្លាំងខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពលឈ្មោះ  Fitow  កាលពីម៉ោងប្រមាណជាង ៦
ព្រឹកថ្ងៃច័ន្ទនេះ ក្រុមមនុស្សច្រើនជាង ៣ លាននាក់  បានទទួលរងនូវផលប៉ះពាល់ ដោយ
នៅក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធរូបវ័នមួយចំនួន  ក៏ត្រូវបានទទួលរងនូវការខូចខាតផងដែរ
បើគិតជាសាច់ប្រាក់ មានតម្លៃដល់ទៅជាង ១៦០ លានដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន បានប្រកាសអាសន្នជាមួយនឹងការមកដល់នៃគ្រោះថ្នាក់
ធម្មជាតិមួយនេះ អោយប្រជាជនរបស់ខ្លួន  ត្រូវមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ស្រប
ពេលដែលខ្បល់ព្យុះដ៏មានឥទ្ធិពលមួយនេះ អាចនឹងមានល្បឿនបោកបក់ដល់ទៅ  ១៥១
គ.ម ក្នុងមួយម៉ោង ជាពិសេសក្រុមមនុស្ស ដែលជាពលរដ្ឋរស់នៅតាមបណ្តាខេត្តជាប់មា
ត់សមុទ្រ ពីព្រោះថា ទឹករលកអាចនឹងមានកំពស់ដល់ទៅ ២០ ម៉ែត្រឯណោះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

- វីដេអូល្បីពេញអ៊ិនធើណេត ក្រុមម៉ូតូធំ ព្រួតវាយរថយន្តទំនើប Range Rover

- កំពូលគូស្នេហ៍ចម្លែក ៖ បែកគំនិតទៅសិច នៅលើផ្លូវរថភ្លើង មា្នក់ស្លាប់ ម្នាក់របួសធ្ងន់

- ក្រុមមនុស្ស មានភាពភ្ញាក់ផ្អើល ខណៈបានឃើញ ដុំភ្លើងពណ៌ខៀវចម្លែក នាពាក់
កណ្តាលអាធ្រាត្រ (មានវីដេអូ)

ដោយ ៖ កុសល
ប្រភព ៖ chinadaily


Tags: Typhoon China Fitow Asia