CamNews

ព័ត៌មានអន្តរជាតិ 

១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបររទេស chinadaily បានចេញផ្សាយអោយដឹង
ថា អ្នករុករករ៉ែ ​​   ១០ នាក់​ ត្រូវបានគេបញ្ជាក់អោយដឹងថា  បានស្លាប់បាត់បង់ជីវិតបាត់ទៅ
ហើយ ក្រោយពីសាកសពរបស់ពួកគេ ទើបតែបានរកឃើញកាលពីថ្ងៃអង្គារ ម្សិលមិញនេះ
ពោលគឺ ១០ ថ្ងៃក្រោយ បន្ទាប់ពីអណ្តូងរ៉ែមួយកន្លែង ដែលមានទីតាំងនៅក្នុងខេត្ត Shanxi
ប្រទេសចិន ត្រូវបានទឹកលិច ។

គួរបញ្ជាក់ផងដែរថា    ករណីគ្រោះទឹកជំនន់ ជន់លិចអណ្តូងរ៉ែធ្យូងថ្ម  Zhengsheng របស់
ក្រុមហ៊ុន Shanxi Coking Coal Group Co., Ltd មួយនេះ បានកើតឡើងកាលពីវេលាម៉ោង
៣ និង ១០ នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ដោយនៅក្នុង
នោះ ក្រុមការងាររ៉ុករករ៉ែ មានសមាជិកដល់ទៅ ៤២ នាក់ឯណោះ ដែលកំពុងតែបំពេញកា
រងារនៅក្រោមដី ខណៈពេលដែលបានជួបគ្រោះអាក្រក់មួយនេះ។

ប្រភពសារព័ត៌មានដដែលបន្ថែមថា     ក្រោយពីបានកើតមានឡើងនូវគ្រោះដ៏អាក្រក់មួយ
នេះ ក្រុមមនុស្ស ១២ នាក់បានជាប់គាំងនៅក្នុងនោះ ខណៈ ៣០ នាក់ផ្សេងទៀត ត្រូវបាន
រត់គេចខ្លួនទាន់ និងត្រូវបានគេជួយសង្គ្រោះ។ រយៈពេល ១០ ថ្ងៃក្រោយ បុរសពីរនាក់ ត្រូវ
បានគេរ៉ុករកឃើញ ខណៈគេបន្តនៅរស់រានមានជីវិតនៅឡើយ អណោចអធមអ្វី តែបុរស
១០ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

គួររំឭកផងដែរថា បុរសពីរនាក់ ដែលនៅរស់រានមានជីវិត ១០ ថ្ងៃក្រោយពីកើតមានឡើង
នូវគ្រោះអាក្រក់នោះ ត្រូវបានក្រុមការងារនាំខ្លួនយកទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ
ក្នុងស្រុកមួយកន្លែងហើយ ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ា
ស៊ីន មានបញ្ហា (មានវីដេអូ)

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

ដោយ ៖ កុសល
ប្រភព ៖ chinadaily


Tags: coal mine China Asia Asian Flood