CamNews

ព័ត៌មានអន្តរជាតិ 

ទំព័រសារព័ត៌មានបរទេស ចាប់អារម្មណ៍ចុះផ្សាយ វិបត្តិគ្រោះទឹកជំនន់ នៅកម្ពុជា

ព័ត៌មានជាតិ & អន្តរជាតិ ៖    បើយោងតាមរបាយការណ៍ផ្លូវការណ៍  បានចេញផ្សាយអោយ
ដឹងថា គ្រោះមហន្តរាយនៅកម្ពុជា  បានឆក់យកអាយុជីវិតមនុស្សយ៉ាងហោចណាស់ ១០៤
នាក់ ដោយកើតចេញពីគ្រោះទឹកជំនន់ ទាំងជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គជាដើម
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស straitstimes

លើសពីនេះ  បើយោងតាមសម្តីលោក   កែវ វី​​  ជាអ្នកនាំពាក្យអោយគណៈកម្មការគ្រប់គ្រង
គ្រោះមហន្តរាយ បានអះអាងកាលពីថ្ងៃពុធម្សិលមិញនេះ អោយដឹងថា​ គ្រោះទឹកជំនន់ក្នុង
រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ   បានធ្វើអោយប្រជាពលរដ្ឋជាង  ១,៥  លាននាក់
មកពី ១៧ ខេត្ត ក្នុងចំណោម ២៤ ខេត្ត ក្រុង ទទួលរងនូវផលប៉ះពាល់ជាខ្លាំង។

គាត់ក៏បានបញ្ជាក់បន្ថែមថា ករណីគ្រោះធម្មជាតិទឹកជំនន់មួយនេះ ក៏កំពុងតែស្ថិតនៅក្រោ
មការប្រកាសអាសន្ននៅឡើយ ខណៈពេលដែលការគំរាមគំហែងនៅតែបន្តមាន ។  យ៉ាង
ណាមិញ បើតាមការអោយដឹងពីកាកបាទក្រហមកម្ពុជាបានបន្ថែមផងដែរថា ក្រុមមនុស្ស
ដែលជាប្រជាពលរដ្ឋ មានសមាជិកដល់ទៅជាង    ២១,៧០០  នាក់  បានធ្វើការភៀសខ្លួន
ចេញពីលំនៅឋាន ទៅកាន់ទីទួលមានសុវត្តិភាព ខណៈមានការគំរាមគំហែងពីគ្រោះទឹកជំ
នន់ជាខ្លាំង៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ឆ្មក់ចាប់ ឡានក្រុងមួយ ពោរពេញទៅដោយ សត្វពស់ដល់ទៅ ៣០០ ក្បាល

- កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា កូរ៉េខាងជើង ព្រមាន
អាមេរិក

- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង

- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល

- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ

- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)

- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ
(មានវីដេអូ)

- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និង
រថយន្ត Range Rover

- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range
Rover

ដោយ​ ៖ កុសល
ប្រភព ៖ straitstimes


Tags: Phnom Penh Cambodia Asia Flooding