ដំបូងឡើយ Samsung Galaxy Note III ត្រូវបានចចាមអារាមថា នឹងបំពាក់នូវអេក្រង់ទំហំ 6 inch
ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថា 5.7 inch។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាព័ត៌មានថ្មីៗបំផុត ស្តីពី
Galaxy Note ជំនាន់បន្ទាប់ នឹងមិនមែនមានតែ ១ Version ទេ គឺនឹងមានដល់ទៅ ៤ Version
បញ្ចេញលក់នៅលើទីផ្សារក្នុងពេលតែមួយ តែម្តង។
Samsung Galaxy Note III អាចនឹងបង្ហាញខ្លួន ជាមួយ ៤ ម៉ូដែល ផ្សេងគ្នា នេះបើតាមការប្រកាស
របស់គេហទំព័រកូរ៉េខាងត្បូង ETNews។ Version ទាំងបួនរបស់ Galaxy Note 3 រួមមាន:
- Version ទី១: តួស្មាតហ្វូនធ្វើពិលោហធាតុគុណភាពខ្ពស់ កាមេរ៉ា 13 megapixel អេក្រង់
AMOLED ដ៏រឹងមាំ ដាក់លក់ក្នុងបរិមាណមានកំណត់
- Version ទី២: តួធ្វើពីជ័រ កាមេរ៉ា 13 megapixel អេក្រង់ AMOLED ធម្មតា
- Version ទី៣: តួធ្វើពីជ័រ កាមេរ៉ា 13 megapixel អេក្រង់ LCD
- Version ទី4: តួធ្វើពីជ័រ កាមេរ៉ា 8 megapixel អេក្រង់ LCD
ដូច្នេះយើងអាចយល់ឃើញថា Galaxy Note III នឹងត្រូវបានបញ្ចេញលក់ជាច្រើនស៊េរីផ្សេងគ្នា
តាំងពីស៊េរីមធ្យម ដល់ស៊េរីខ្ពស់។ នេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយហាក់ដូចជា
Samsung កំពុងតែអនុវត្តនូវយុទ្ធសាស្រ្តថ្មីមួយ។
ទោះជាយ៉ាងណា យើងត្រូវរង់ចាំរហូតដល់ខែ កញ្ញា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ IFA 2013
ទើបយើងបានដឹងច្បាស់ថា Samsung ផ្តល់នូវភាពភ្ញាក់ផ្អើលអ្វីខ្លះ ដល់អ្នកស្រលាញ់ ចូលចិត្ត
បច្ចេកវិទ្យា៕
ដោយ៖ សិលា
ប្រភព៖ VReview